វៀតណាម និងសេចក្តីប្រាថ្នាសម្រាប់ឆ្នាំ២០៤៥
កប.អនឡាញ - អាណិកជនវៀតណាមដែលវិលត្រឡប់មកប្រទេសវិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា ប្រទេសផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងលឿននោះទេ។
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺជារបកគំហើញដ៏គួរឲ្យចាប់អារម្មណ៍។ សំណង់ធំៗត្រូវបានសាងសង់ជាបន្តបន្តាប់។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សំណង់និងគម្រោងចំនួន ២៣៤ នៅទូទាំងប្រទេសត្រូវបានបើកការដ្ឋានសាងសង់ បើកសម្ពោធ និងបើកឲ្យដំណើរការ ជាមួយដើមទុនវិនិយោគសរុប ៣.៤ ពាន់ពាន់លានដុង ដោយដើមទុនឯកជន ២.៧៩ ពាន់ពាន់លានដុង ដែលស្មើនឹង ៨២%។ ជាពិសេស គម្រោងធំៗជាច្រើនត្រូវបានបញ្ចប់មុនកាលកំណត់ និងទាន់ពេលវេលា ហើយពង្រីកប្រសិទ្ធភាព ដូចជាខ្សែបណ្តាញអគ្គិសនី 500kV Quang Trach-Pho Noi មជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh...
បន្ទាប់ពីបង្រួមប្រព័ន្ធរដ្ឋបាល ខេត្ត និងក្រុងចំនួន៣៤ កំពុងដំណើរការជាមួយនឹងស្មារតី និងទ្រង់ទ្រាយថ្មី។ ចំណុចខ្សោយត្រូវតែដោះស្រាយ ប្រែការលំបាកក្លាយទៅជានវានុវត្តន៍ ប្រែប្រៀបខ្លាំងក្លាយទៅជាសមិទ្ធផលជាក់ស្តែង។
ឧទាហរណ៍មួយគឺកំណែទម្រង់គោលនយោបាយដ៏គួរឲ្យចាប់អារម្មណ៍។ អស់រយៈពេលជាយូរមកហើយ គោលនយោបាយត្រូវបានចាត់ទុកថាជាចំណុចកកស្ទះ។ បទប្បញ្ញត្តិជាច្រើននៅតែបង្កើតឧបសគ្គ។ ឥឡូវនេះ បក្សទាមទារ "ប្រែចំណុចកកស្ទះក្នុងគោលនយោបាយក្លាយទៅជាគុណសម្បត្តិប្រកួតប្រជែង"។ ប្រែចំណុចខ្សោយក្លាយទៅជាប្រៀបខ្លាំង ប្រែការលំបាកក្លាយទៅជាឱកាសសម្រាប់របកគំហើញ។ ច្បាប់ត្រូវបង្កើតគោលការណ៍ និងចំណុចសំខាន់ៗដូចជាក្របខ័ណ្ឌរឹងមាំ និងប្រកបដោយចីរភាព។ បទប្បញ្ញត្តិជាក់លាក់ត្រូវបានកំណត់ដោយរដ្ឋាភិបាល និងកែសម្រួលឲ្យសមស្របនឹងការពិត និងដោយភាពបត់បែន។
    |
 |
|
មជ្ឈមណ្ឌលពិព័រណ៍ និងសន្និសិទជាតិ (ទីក្រុងហាណូយ) គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលពិព័រណ៍ធំជាងគេបំផុតទាំង ១០ នៅលើពិភពលោក |
គោលនយោបាយនានាត្រូវបានធ្វើឱ្យប្រសើរឡើងបន្តិចម្តងៗ ហើយទស្សនៈត្រូវបានឯកភាព។ ឥឡូវនេះ ភាពចាំបាច់គឺការធ្វើសកម្មភាព។ រង្វាស់ចុងក្រោយគឺប្រសិទ្ធភាពជាក់ស្តែង ការពេញចិត្តរបស់ប្រជាជន។
ដោយបានឃើញផ្ទះជាច្រើនដួលរលំបន្ទាប់ពីទឹកជំនន់ ដោយបានឃើញទឹកភ្នែកហូរចេញពីទុក្ខសោកចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់នៃភាគខាងកើតខេត្ត Dak Lak ខ្ញុំយល់ពីអារម្មណ៍របស់គ្រួសារដែលទទួលបានផ្ទះថ្មីដែលសាងសង់ដោយកងទ័ព។ “យុទ្ធនាការ Quang Trung” ដែលសាងសង់ឡើងវិញនូវផ្ទះសម្រាប់ប្រជាជនត្រូវបានអនុវត្តក្នុងស្មារតីទំនួលខុសត្រូវខ្ពស់។ ផ្ទះនីមួយៗមានតម្លៃ ១៧០ លានដុង ដែលខ្ពស់ជាងថវិកា ៦០ លានដុងដែលត្រូវបានកំណត់។ ផ្ទះទាំងនេះមានភាពរឹងមាំដើម្បីឆ្លើយតបទៅនឹងភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយធម្មជាតិ។ គោលការណ៍នេះមិនត្រឹមតែជួយប្រជាជននៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ប៉ុណ្ណោះទេ ថែមទាំងបង្កើតជំនឿយ៉ាងជ្រាលជ្រៅលើបក្ស និងកងទ័ពរបស់ប្រជាជនផងដែរ។
បេះដូងភ្ជាប់បេះដូង។ ប្រពៃណីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ការលើកទឹកចិត្តគ្នាទៅវិញទៅមក បានជួយប្រទេសជាតិឲ្យយកឈ្នះលើបញ្ហាប្រឈមជាច្រើន។ ដោយឃើញបានក្រុមសប្បុរសធម៌ជាច្រើន ទៅភាគខាងកើតខេត្ត Dak Lak ខណៈទឹកជំនន់មិនទាន់ស្រក ខ្ញុំបានដឹងថាចិត្តរបស់ប្រជាជនវៀតណាមអស្ចារ្យប៉ុណ្ណា។ អ្នកស្រី Huong ប្រធានក្រុមសប្បុរសធម៌ Huong Thanh Nam មកពីខេត្ត Ninh Binh ដែលបានទៅជួយតំបន់ដែលរងគ្រោះដោយទឹកជំនន់នៅឃុំ Hoa Thinh ឃុំ Dong Hoa ឃុំ Phu Hoa លេខ១ ឃុំ Phu Hoa លេខ២ ឃុំ Tuy An Bac បានប្រាប់ខ្ញុំថា “សូម្បីតែនៅផ្ទះ ជាមួយភួយក្តៅៗ និងពូក ខ្ញុំពេលខ្លះគេងមិនលក់ទេ។ ប៉ុន្តែថ្ងៃនេះ បន្ទាប់ពីធ្វើដំណើរពេញមួយយប់តាមឡានក្រុង ដេកលើថង់អង្ករ និងកាន់ថង់ឯកសណ្ឋានសិស្សដើម្បីជួយជនរួមជាតិរបស់យើង ខ្ញុំបានគេងលក់ស្រួលណាស់”។ នេះជាដំណើរលើកទីប្រាំបីក្នុងឆ្នាំនេះរបស់ក្រុមសប្បុរសធម៌ Huong Thanh Nam។ ជាមួយនឹងសកម្មភាពចែករំលែកទាន់ពេលវេលា ការឈឺចាប់នឹងត្រូវបានកាត់បន្ថយ ហើយការខូចខាតនឹងត្រូវបានជំនះយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។
ឆ្នាំ២០២៥ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានបញ្ចប់។ ឆ្នាំ២០២៦ ដែលជាឆ្នាំនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម កំពុងបើក។ ការផ្លាស់ប្ដុរថ្មី ការគិតបែបច្នៃប្រឌិត ការអភិវឌ្ឍធនធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាត្រីវិស័យសម្រាប់ប្រទេសជាតិឆ្ពោះទៅមុខក្នុងខួបលើកទី ១០០ នៃការបង្កើតបក្ស និងខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ។ សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងសេចក្តីសម្រេចសំខាន់ៗចំនួនប្រាំពីររបស់ការិយាល័យនយោបាយ បាននិងនឹងបង្កើតមាគ៌ាអភិវឌ្ឍន៍ជាតិក្នុងរយៈពេលវែង។ តាមរយៈព្យុះ និងគ្រោះមហន្តរាយធម្មជាតិ ឆន្ទៈរបស់បក្ស និងទឹកចិត្តប្រជាជនត្រូវបានបង្ហាញយ៉ាងច្បាស់ ដែលបញ្ជាក់ពីភាពធន់របស់ប្រទេសជាតិក្នុងការជំនះបញ្ហាប្រឈមទាំងអស់។ ការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ រួមជាមួយការរួមចិត្តរបស់ប្រជាជន នឹងបង្កើតទំនុកចិត្តយ៉ាងរឹងមាំសម្រាប់ "កប៉ាល់" របស់ប្រទេសវៀតណាម ឆ្ពោះទៅគោលដៅរបស់ខ្លួននៅឆ្នាំ២០៤៥៖ ក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ ខ្លាំងមាំមួន វិបុលភាព សម្បូរសប្បាយ និងមានសុភមង្គល... នេះគឺរឿងជៀសមិនរួចនៅក្នុងចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេសជាតិដែលសម្បូរទៅដោយសេចក្តីមេត្តាករុណា និងភាពធន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម៕
បកប្រែដោយ Thuy Anh