ជួយប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ
កប.អនឡាញ - នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណី២០២៦ ប្រជាជននៅតំបន់ព្រំដែនឃុំ Phuoc Vinh (ខេត្ត Tay Ninh ប្រទេសវៀតណាម) បានទទួលការពិនិត្យភ្នែក ថ្នាំពេទ្យ និងអំណោយបុណ្យតេត (បុណ្យចូលឆ្នាំថ្មី) ពីកងទ័ពការពារព្រំដែនខេត្ត Tay Ninh សហការជាមួយមន្ទីរពេទ្យភ្នែកSai Gon-Tay Ninh។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យមួយនៅក្នុងកម្មវិធី "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" ឆ្នាំ២០២៦។
គ្រូពេទ្យបានពិនិត្យ ផ្តល់ប្រឹក្សា និងផ្តល់ថ្នាំពេទ្យដល់ប្រជាជនចំនួន ១៥០ នាក់ ភាគច្រើនជាអ្នកដែលមានអាយុ ៤៥ ឆ្នាំឡើងទៅ ដែលទទួលរងពីជំងឺភ្នែក។ ជាពិសេស កម្មវិធីនេះក៏បានផ្តល់ការវះកាត់ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃផងដែរ។ គណៈកម្មការរៀបចំ បានជួយឧបត្ថម្ភតម្លៃវះកាត់ ថ្នាំពេទ្យ ការដឹកជញ្ជូន និងអាហារសម្រាប់ប្រជាជនក្នុងអំឡុងពេលព្យាបាលនៅមន្ទីរពេទ្យភ្នែក Sai Gon-Tay Ninh។ ក្នុងអំឡុងពេលកម្មវិធី បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានប្រគល់អំណោយបុណ្យតេតចំនួន ៥០ ដល់គ្រួសារដែលទទួលរបបពីរដ្ឋ គ្រួសារក្រីក្រ និងប្រជាជនដែលជួបការលំបាក។ លោកស្រី Tran Thi Loan នៅក្នុងភូមិ Hoa Binh (ឃុំ Phuoc Vinh) បានចែករំលែកថា៖ «ខ្ញុំចាស់ហើយមានសុខភាពមិនល្អ ហើយស្វាមីរបស់ខ្ញុំមានជំងឺដាច់សរសៃឈាមខួរក្បាល។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំត្រូវនៅផ្ទះដើម្បីមើលថែគាត់ ដូច្នេះហិរញ្ញវត្ថុគ្រួសារខ្ញុំពិបាកខ្លាំងណាស់។ ឥឡូវនេះ ដោយមានការគាំទ្រពីកងទ័ពការពារព្រំដែន និងគ្រូពេទ្យ ផ្តល់ការពិនិត្យសុខភាព និងអំណោយ យើងខ្ញុំសប្បាយរីករាយណាស់! គ្រួសារខ្ញុំនឹងចងចាំជានិច្ចនូវសេចក្ដីសប្បុរសរបស់ពូៗកងទ័ព»។
    |
 |
|
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ផ្តល់អំណោយបុណ្យតេតដល់គ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារក្រីក្រនៅក្នុងឃុំ Phuoc Vinh |
រួមជាមួយនឹងការពិនិត្យសុខភាព និងការព្យាបាល កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងបុគ្គលិកពេទ្យយោធាក៏បានផ្សព្វផ្សាយ និងណែនាំប្រជាជនអំពីការការពារបរិស្ថាន ការបង្ការជំងឺ ការម្ចាស់ការថែទាំសុខភាព និងការរកឃើញ និងព្យាបាលជំងឺគ្រោះថ្នាក់ទាន់ពេលវេលា។
ឃុំ Phuoc Vinh មិនត្រឹមតែជាទឹកដីនៃវប្បធម៌ចម្រុះ និងធម្មជាតិបៃតងខៀវស្រងាត់ប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានបដិវត្តន៍ក្នុងអំឡុងពេលការតស៊ូទៀតផង។ ប្រជាជនមានចិត្តស្នេហាជាតិ ជិតស្និទ្ធ រួសរាយរាក់ទាក់ និងតែងតែត្រៀមខ្លួនរួចជាស្រេចផ្លាស់ថ្មីដើម្បីកសាងស្រុកកំណើត។ ឃុំនេះបច្ចុប្បន្នមានប្រជាជនប្រមាណ ២៣,៣១៤ នាក់។ អត្រាគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រគឺទាបជាង ១% ភាគច្រើននៅតំបន់ព្រំដែន។ ឃុំ Phuoc Vinh មានគ្រួសារទទួលរបបពីរដ្ឋចំនួន ២៥៧ គ្រួសារ ដែលត្រូវការការយកចិត្តទុកដាក់ និងការថែទាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយមានមនោសញ្ចេតនា និងទំនួលខុសត្រូវពីកងទ័ពលោកអ៊ំហូ អង្គភាពកងទ័ពនិយាយរួម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និយាយដោយឡែក រួមជាមួយប៉ុស្តិ៍ការពារព្រំដែនដែលឈរជើងនៅក្នុងតំបន់នោះ បានសម្របសម្រួលរៀបចំកម្មវិធីសប្បុរសធម៌ជាប្រចាំ ថែទាំជីវភាពរស់នៅខាងសម្ភារៈ ស្មារតី និងសុខភាពរបស់ប្រជាជន ជាពិសេសប្រជាជននៅតំបន់ព្រំដែន និងជនជាតិភាគតិច។
លោកវរសេនីយ៍ឯកបម្រុង Nguyen Ngoc Dung អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានមានប្រសាសន៍ថា “សកម្មភាពសប្បុរសធម៌ និងការគាំទ្រដល់ការអភិវឌ្ឍសុខុមាលភាពសង្គមមានសារៈសំខាន់មនុស្សធម៌យ៉ាងជ្រាលជ្រៅ ដោយលើកកម្ពស់ប្រពៃណីនៃការជួយគ្នាទៅវិញទៅមក និងមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែន។ យើងខ្ញុំតែងតែរួមដំណើរជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំមកនូវស្នាមញញឹម និងសម្បូរធូធាដល់ប្រជាជន ធ្វើឱ្យនិទាឃរដូវថ្មីកាន់តែកក់ក្តៅ និងរីករាយ”៕
បកប្រែដោយ Huyen Trang