យោងតាមរបាយការណ៍ "និន្នាការកម្មវិធីមិនមែនហ្គេមសកលឆ្នាំ ២០២៦" (ហៅថាថារបាយការណ៍) ដែលទើបតែចេញផ្សាយថ្មីៗនេះដោយ Mintegral និង Insightrackr បានឲ្យដឹងថា ទីផ្សារកំពុងចូលទៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ។ ទិន្នន័យពីទីផ្សារសកលជាង ១០០ ទីផ្សាក្នុងឆ្នាំ ២០២៥ បាន​បង្ហាញថាអ្នកទីផ្សារកំពុងប្រឈមមុខនឹងសម្ពាធពី​​ការកើនឡើងនៃថ្លៃដើម និងដំណើរការរបស់អតិថិជនកាន់តែស្មុគស្មាញ។

ការផ្ទុះឡើងនៃ AI និងរឿងខ្លី

ចំណុចលេចធ្លោគួរឱ្យកត់សម្គាល់បំផុតគឺតួនាទីនាំមុខគេពីកម្មវិធី AI និងរឿងខ្លី។ AI មិនត្រឹមតែស្ថិតនៅឯឧបករណ៍ឯកទេសដូចជា ChatGPT ឬ Perplexity ប៉ុណ្ណោះទេ ថែមទាំងបានរួមបញ្ចូលយ៉ាងស៊ីជម្រៅ និងជម្រុញកំណើនប្រាក់ចំណូលនៅក្នុងវិស័យអប់រំ និងសេវាកម្ម​នានា។

ក្នុងពេលជាមួយគ្នានេះ រឿងខ្លីបានមើលឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ កម្មវិធីកំពូលទាំងប្រាំមួយនៅក្នុងផ្នែកនេះសម្រេចបានកំណើនប្រាក់ចំណូលបីខ្ទង់។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រឿងខ្លីបាន​បង្ហាញពីប្រសិទ្ធភាពនៃចំណាយ ដោយ CPI (ថ្លៃដំឡើងកម្មវិធី) ទាបជាងមធ្យម ទាំងនៅលើ iOS និង Android។

leftcenterrightdel
តារាងប្រៀបធៀបការទាញយកតាមប្រព័ន្ធប្រតិបត្តិការរវាង Android និង iOS​ (ទិន្នន័យដែលប្រមូលបានទូទាំងពិភពលោក (មិនរាប់បញ្ចូលចិនដីគោក) ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥)

ការ​ប្រកួត​ប្រជែងទាក់ទាញអ្នកប្រើប្រាស់៖ ផ្តល់អាទិភាពលើផលចំណេញខ្ពស់បំផុតពីការវិនិយោគ (ROI)

សម្ពាធប្រកួតប្រជែងបានបង្ខំឱ្យអ្នកផ្សាយពាណិជ្ជកម្មត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រ។ ចំនួនកម្មវិធីដែលកំពុងដំណើរការយុទ្ធនាការទាក់ទាញអ្នកប្រើប្រាស់ (UA) បានកើនឡើងខ្លាំង ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម (+៤៣.៥%) និងសេវាកម្មនានា (+៤២%)។

ដើម្បីដោះស្រាយបញ្ហាថ្លៃដំឡើងកម្មវិធី​ខ្ពស់នោះ មានដំណោះស្រាយ Smart Bidding (ការដេញថ្លៃឆ្លាតវៃ) ដូចជា Target ROAS និង Target CPE កំពុងក្លាយជាស្តង់ដារថ្មី។ ការចំណាយលើការផ្សាយពាណិជ្ជកម្មតាមរយៈដំណោះស្រាយទាំងនេះរបស់ Mintegral កើនឡើងជាង ៥០% បានបង្ហាញថាសហគ្រាសជាច្រើនកំពុងផ្តល់អាទិភាពដល់ប្រសិទ្ធភាពរយៈពេលវែង ដោយ​ជំនួសឲ្យចំនួននៃការដំឡើងកម្មវិធីជាធម្មតា។

ភាពខុសគ្នានៃប្រព័ន្ធប្រតិបត្តិការ និងអំណាចរបស់វីដេអូផ្សាយពាណិជ្ជកម្ម

របាយការណ៍នេះបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមបំផុតពីរគឺ Android និង iOS។ Android បន្តនាំមុខគេអំពី​​កំណើនអ្នកប្រើប្រាស់ថ្មី និងចំនួនទាញយក ខណៈពេលដែល iOS គ្របដណ្ដប់លើការបង្កើតប្រាក់ចំណូលដែលមានតម្លៃខ្ពស់ ជាពិសេសនៅក្នុងផ្នែកហិរញ្ញវត្ថុ និងសេវាកម្មនានា។

ទាក់ទងនឹងគំរូរកប្រាក់ ផ្សាយពាណិជ្ជកម្មក្នុងកម្មវិធី (IAA) នៅតែជាប្រភពចំណូលចម្បងសម្រាប់ឧបករណ៍ប្រើប្រាស់ វិស័យអប់រំ និងកម្សាន្ត។ ជាពិសេស វីដេអូដែលមានរង្វាន់ (Rewarded video) បង្ហាញពីប្រសិទ្ធភាពដ៏អស្ចារ្យ ដោយនាំមកនូវសន្ទស្សន៍ eCPM នៅលើ iOS ខ្ពស់ជាង ១៦៥ ដង បើប្រៀបធៀបនឹង banner បែបប្រពៃណី។ អាមេរិកខាងជើងបច្ចុប្បន្នគឺជាទីផ្សារដែលរកប្រាក់ចំណេញច្រើនបំផុតសម្រាប់ទម្រង់នេះ ខណៈពេលដែលប្រទេសវៀតណាមកំពុងលេចចេញជាទីផ្សារសំខាន់មួយដែលមានអត្រាកំណើន និងអត្រាអន្តរកម្មវីដេអូក្នុងចំណោមទីផ្សារនាំមុខគេនៅក្នុងតំបន់។

ចក្ខុវិស័យសម្រាប់អនាគត

លោក Erick Fang នាយកគ្រប់គ្រងតំបន់នៃក្រុមហ៊ុន Mintegral បានមានប្រសាសន៍​ថា "រឿងរ៉ាវនៃឆ្នាំ ២០២៦​គឺនិយាយអំពីភាពវៃឆ្លាតរបស់អ្នកទីផ្សារ។ តាមរយៈការទាញយកដំណោះស្រាយ UA ដោយផ្អែកលើ ROI និងវីដេអូអន្តរកម្មនោះ អ្នកអភិវឌ្ឍន៍កំពុងធ្វើឱ្យមានតុល្យភាពរវាងការពង្រីកទំហំ និងគោលដៅរកប្រាក់ចំណេញប្រកបដោយចីរភាព"។ ការប្រណាំងប្រជែងកម្មវិធីឆ្នាំ២០២៦ មិនត្រឹមតែសម្រាប់អ្នកដែលដោះស្រាយបានបញ្ហារបស់អ្នកប្រើប្រាស់នោះទេ ថែមទាំងសម្រាប់អ្នកដែលអាចប្រែក្លាយកម្មវិធីប្រើប្រាស់ Apps ធម្មតា ទៅជាប្រព័ន្ធកម្មវិធីអន្តរកម្មដ៏ទាក់ទាញផងដែរ៕

បកប្រែដោយ Duy Hoan