វៀតណាម និងចិនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិផល
កប.អនឡាញ - ពាណិជ្ជកម្មកសិផលរវាងវៀតណាម និងតំបន់ស្វយ័ត Guangxi Zhuang (ចិន) បន្តកើនឡើងយ៉ាងខ្លាំង ដោយមានទំហំពាណិជ្ជកម្មសម្រេចបាន ១៨.២៣ ពាន់លានយន់ (ប្រហែល ២.៦ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២៥។
ទិន្នន័យពីនាយកដ្ឋានកសិកម្ម និងជនបទនៃតំបន់ស្វយ័ត Guangxi Zhuang បង្ហាញថា ទំហំពាណិជ្ជកម្មនៃការនាំចូលកសិផលពីវៀតណាម បានកើនឡើង ១០.៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់វៀតណាម នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កសិផលក្នុងតំបន់។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ vov.vn) |
ក្នុងដំណាល់កាលឆ្នាំ ២០២២-២០២៥ ពាណិជ្ជកម្មកសិផលទ្វេភាគី រក្សាអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ១៥.២% និងផ្លែឈើនៅតែជាវិស័យសហប្រតិបត្តិការសំខាន់។
នៅឆ្នាំ ២០២៦ តំបន់ស្វយ័ត Guangxi Zhuang គ្រោងនឹងជំរុញការបណ្តុះបណ្តាលអ្នកពាក់ព័ន្ធដែលមានគុណភាពខ្ពស់ក្នុងពាណិជ្ជកម្មកសិកម្មអន្តរជាតិ គាំទ្រសហគ្រាសក្នុងការសាងសង់ឃ្លាំងសម្រាប់កសិផលនៅក្រៅប្រទេស ពង្រីកបណ្តាញសហប្រតិបត្តិការជាមួយវៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជំរុញយន្តការកិច្ចប្រជុំរួមរវាងថ្នាក់ដឹកនាំនៃវិស័យកសិកម្ម តំបន់ស្វយ័ត Guangxi Zhuang និងខេត្តព្រំដែនទាំងបួនរបស់វៀតណាម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម Guangxi Zhuang -វៀតណាមឆ្ពោះទៅរកគុណភាពខ្ពស់ និរន្តរភាព និងនវានុវត្តន៍បច្ចេកវិទ្យា៕
បកប្រែដោយ Huyen Trang