ថ្នាក់ដឹកនាំរដ្ឋជូនពរឆ្នាំថ្មីនៅបណ្តាមូលដ្ឋាន
កប.អនឡាញ - នារសៀលថ្ងៃទី ៨ ខែកុម្ភៈ លោកស្រី Pham Thi Thanh Tra ឧបនាយករដ្ឋមន្ត្រី បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៃបណ្តាជនជាតិនៅឃុំ Bat Xat និង Trinh Tuong និងកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Bat Xat (ខេត្ត Lao Cai)។
លោកស្រី Pham Thi Thanh Tra ឧបនាយករដ្ឋមន្ត្រី បានផ្តល់អំណោយជាង ១,000 ជូនដល់គ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារក្រីក្រនៅក្នុងឃុំ Bat Xat និង Trinh Tuong។ គួរបញ្ជាក់ថា នារសៀលថ្ងៃដដែល លោកស្រី Pham Thi Thanh Tra ឧបនាយករដ្ឋមន្ត្រី បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ Cam Duong ព្រមទាំងផ្តល់អាហារូបករណ៍ចំនួន ៣០ ដល់សិស្សានុសិស្សដែលបានខិតខំជំនះការលំបាក និងទទួលបានលទ្ធផលល្អក្នុងការសិក្សា។
    |
 |
|
លោកស្រី Pham Thi Thanh Tra ឧបនាយករដ្ឋមន្ត្រី ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៃបណ្តាជនជាតិនៅឃុំ Bat Xat និង Trinh Tuong និងកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Bat Xat (ខេត្ត Lao Cai) (រូបថត៖ vov.vn) |
នារសៀលថ្ងៃទី ៨ ខែកុម្ភៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ គណៈប្រតិភូមជ្ឈិមដឹកនាំដោយលោក Doan Minh Huan នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងផ្តល់អំណោយដល់ប្រជាជននៅឃុំ Muong Pon ព្រមទាំងទៅសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅខេត្ត Dien Bien។
នៅឃុំ Muong Pon គណៈប្រតិភូបានប្រគល់អំណោយបុណ្យតេតចំនួន ២០០ ដល់គ្រួសារក្រីក្រ និងគ្រួសារដែលជួបការលំបាក។ វិទ្យាស្ថាននយោបាយជាតិហូជីមិញក៏បានផ្តល់ប្រាក់ចំនួន ៥០០ លានដុង ដើម្បីគាំទ្រអំណោយបុណ្យតេតសម្រាប់គ្រួសារក្រីក្រនៅទូទាំងខេត្ត Dien Bien៕
បកប្រែដោយ Huyen Trang