ពិធីបុណ្យនេះមានគោលបំណងបង្កើតលំហរតភ្ជាប់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក ព្រមទាំងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោក Duong Hoai Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក ថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ VOV-Praha)

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Duong Hoai Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក បានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតេតប្រពៃណីវៀតណាម និងពិធីបុណ្យ Masopust ប្រពៃណីឆែក គឺជានិមិត្តរូបដ៏រស់រវើកនៃអន្តរកម្ម និងការតភ្ជាប់រវាងវៀតណាម និងសាធារណរដ្ឋឆែក។ លោកក៏បានសម្តែងទំនុកចិត្តផងដែរថា ទំនាក់ទំនងវៀតណាម-សាធារណរដ្ឋឆែកនឹងបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។

រីឯខ្លួនវិញ លោកស្រី Jana Mrackova Vildumetzova សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋឆែក បានចាត់ទុកថា ពិធីបុណ្យនេះបានបង្កើតសន្ទុះសម្រាប់វិស័យវប្បធម៌ និងសង្គមរវាងប្រជាជននៃប្រទេសទាំងពីរ។

ពិធីបុណ្យ "បុណ្យចូលឆ្នាំថ្មីតេតវៀតណាម និង Masopust ឆែក" បានផ្តល់ជូនភ្ញៀវនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយនឹងរបាំម៉ោងសាយវៀតណាម ក្បួនដង្ហែសំលៀកបំពាក់ឆែក និងរបាំប្រជាប្រិយប្រពៃណី។ លើសពីនេះ មានម្ហូបប្រពៃណីវៀតណាមសម្រាប់បុណ្យដូចជា៖ នំអន្សម ណែមរ៉ូលចៀន សាច់ប៉ាតេ និងម្ហូបប្រចាំពិធីបុណ្យម៉ាសូពូស (Masopust) ដូចជា៖ សាច់ក្រក សាច់អាំង និងនំដូណាត់ជាមួយស្នូលដំណាប់៕

តាម vovworld.vn