វៀតណាមចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គមប្រកបដោយយុត្តិធម៌ និងបរិយាប័ន្ននៅអង្គការសហប្រជាជាតិ
កប.អនឡាញ - សមាជិកសភាជាង ៣០% ជាស្ត្រី និងជិតពាក់កណ្តាលនៃកម្លាំងពលកម្មជាស្រ្តី។
ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែកុម្ភៈ សម័យប្រជុំលើកទី ៦៤ នៃគណៈកម្មាធិការអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិ (CSocD) ក្រោមប្រធានបទ "ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងយុត្តិធម៌សង្គម តាមរយៈគោលនយោបាយសម្របសម្រួល សមធម៌ និងបរិយាប័ន្ន" បានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។
    |
 |
|
អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ VNA |
ថ្លែងមតិក្នុងជំនួបនេះ អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ UN បានអះអាងថា ការអភិវឌ្ឍន៍សង្គម និងយុត្តិធម៌សង្គមគឺជាសសរស្តម្ភនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់វៀតណាម ដោយមានទិសដៅលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ តំណាងវៀតណាមបានចែករំលែកថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ អត្រានៃភាពក្រីក្រពហុវិស័យបានថយចុះពី ៥,២% ទៅ ១,៣%; GDP សម្រាប់មនុស្សម្នាក់បានកើនឡើង ១.៤ ដង ដែលនាំវៀតណាមចូលទៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ប្រព័ន្ធគោលនយោបាយបន្តត្រូវបានកែលម្អ ក្នុងនោះច្បាប់ស្តីពីការងារថ្មីចូលជាធរមានចាប់ពីឆ្នាំ ២០២៦ ពង្រីកការការពារកម្មករក្រៅផ្លូវការ និងការពង្រឹងសេវាទីផ្សារការងារ។
សមាជិកសភាជាតិជា៣០%ជាស្ត្រី និងជិតពាក់កណ្តាលនៃកម្លាំងពលកម្មជាស្រី។ ការធានារ៉ាប់រងសុខភាពគ្របដណ្តប់ ៩៦% នៃចំនួនប្រជាជន និងមានគោលបំណងគ្របដណ្តប់មនុស្សទាំងអស់មុនឆ្នាំ ២០៣០។ ការអប់រំសាធារណៈគឺឥតគិតថ្លៃទូទាំងប្រទេស ដែលរួមចំណែកដល់ការពន្លឿនវឌ្ឍនភាពក្នុងការសម្រេចបាននូវគោលដៅអប់រំប្រកបដោយគុណភាពក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។
អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិក៏បានស្នើឱ្យមានការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើគោលនយោបាយស្របតាមវិធីសាស្រ្តនៃរដ្ឋាភិបាល និងសង្គមទាំងមូល។ ការធ្វើសមាហរណកម្មសមភាពយេនឌ័រនៅក្នុងគោលនយោបាយការងារ និងសង្គម និងការលើកកម្ពស់សិទ្ធិអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី។ លើកកម្ពស់ការក្របដណ្តប់ឌីជីថលតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងជំនាញឌីជីថលនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល រួមជាមួយនឹងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគាំទ្រសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
បកប្រែដោយ Duy Hoan