នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក Nguyen Nam Duong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យបងប្អូនវៀតណាមទាំងអស់នៅអេហ្ស៊ីប នឹងរក្សាអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងភាសាជនជាតិ បន្តផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់វៀតណាម ប្រជាជន និងវប្បធម៌វៀតណាមដល់មិត្តភក្តិអេហ្ស៊ីប រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព ដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអេហ្ស៊ីប។

leftcenterrightdel
សហគមន៍ជនវៀតណាមនៅអេហ្ស៊ីប (រូបថត៖ VOV-Cairo)

ចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះ អ្នកស្រី Le Thanh Thuy ដែលជាជនជាតិវៀតណាមរស់នៅប្រទេសអេហ្ស៊ីប បានចែករំលែកថា៖ “ជារៀងរាល់ឆ្នាំ បងប្អូនយើងតែងតែជួបជុំគ្នានៅស្ថានទូតដើម្បីអំណរបុណ្យចូលឆ្នាំថ្មីតេត។ មនុស្សគ្រប់គ្នាមានការរំភើបរីករាយយ៉ាងខ្លាំងព្រោះមានតែមួយថ្ងៃក្នុងមួយឆ្នាំ ដែលមានអារម្មណ៍ដូចជាបានវិលត្រឡប់មកផ្ទះវិញអញ្ជឹង។ ទោះបីជានៅឆ្ងាយក៏ដោយ ខ្ញុំតែងតែតាមដានព័ត៌មានរបស់ប្រទេសជាតិ ហើយឃើញថា ប្រទេសវៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំង។ ខ្ញុំសូមជូនពរដល់ប្រជាជនវៀតណាមទាំងអស់នៅក្នុងប្រទេសអេហ្ស៊ីប និងនៅវៀតណាម ឲ្យមានសុខភាពល្អ និងវិបុលភាព”។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី បងប្អូននៃសហគមន៍ជនវៀតណាមនៅអេហ្ស៊ីប និងមិត្តភក្តិអន្តរជាតិបានរីករាយជាមួយម្ហូបប្រពៃណីវៀតណាមដូចជានំអន្សម ហ្វើ និងនែមជាដើម៕

តាម vovworld.vn