វៀតណាម និងហុងគ្រី ចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ និងត្រួតពិនិត្យក្នុងវិស័យសន្តិសុខជាតិ
កប.អនឡាញ - នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម បានទទួលគណៈប្រតិភូគណៈកម្មាធិការសន្តិសុខជាតិនៃសភាហុងគ្រី ដែលដឹកនាំដោយលោក Zoltán Sas ប្រធានគណៈកម្មាធិការសន្តិសុខជាតិហុងគ្រី។
ក្នុងជំនួប លោក Tran Quang Phuong បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃជំនួបធ្វើការរវាងប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃសភាហុងគ្រី និងប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម។ លោកស្នើឲ្យគណៈកម្មាធិការទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ និងត្រួតពិនិត្យក្នុងវិស័យសន្តិសុខជាតិ សន្តិសុខដែលមិនមែនជាប្រពៃណី និងសន្តិសុខតាមអ៊ីនធឺណិត។
    |
 |
|
លោក Tran Quang Phuong ទទួលជួបលោក Sas Zoltán (រូបថត៖ vnanet.vn) |
ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីបង្កើនការត្រួតពិនិត្យ និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការពាក់ព័ន្ធដែលចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរ ហើយពិគ្រោះយោបល់ និងគាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា និងនាំមកនូវផលប្រយោជន៍រួម។
លោក Zoltán Sas បានបញ្ជាក់ថា ប្រទេសហុងគ្រីចាត់ទុកប្រទេសវៀតណាមជាដៃគូអាទិភាពកំពូលនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យជាច្រើន។ លោក Zoltán Sas បានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ គណៈកម្មាធិការទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង៕
បកប្រែដោយ Thuy Anh