លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចុះត្រួតពិនិត្យរាល់សមិទ្ធផល និងគម្រោងដែលបម្រើសន្និសីទ APEC ២០២៧
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ខែមករា នៅខេត្ត An Giang លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទៅត្រួតពិនិត្យវឌ្ឍនភាពសំណង់ និងគម្រោងនានា សម្រាប់បម្រើសន្និសីទវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេស Phu Quoc។
ចុះត្រួតពិនិត្យ ក្រើនរំលឹក និងប្រគល់អំណោយដើម្បីលើកទឹកចិត្តដល់អង្គភាពនានាដែលកំពុងធ្វើការនៅក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិ Phu Quoc លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានតម្រូវឱ្យអ្នកម៉ៅការពន្លឿនវឌ្ឍនភាពនៃការអនុវត្តគម្រោង ប៉ុន្តែត្រូវធានានូវគុណភាព បច្ចេកទេស សុវត្ថិភាព និងអនាម័យបរិស្ថាន។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋាន (រូបថត៖ nhandan.vn) |
នាព្រឹកថ្ងៃដដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងតំបន់ទីក្រុងចម្រុះចំនួនពីរនៅ Phu Quoc។ គម្រោងទាំងពីរនេះនឹងបំពេញបន្ថែមបន្ទប់សណ្ឋាគារប្រមាណ ១២,០០០ បន្ទប់ អាផាតសេវាកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសភាពលំដាប់អន្តរជាតិ ដើម្បីបម្រើព្រឹត្តិការណ៍ការទូតជាន់ខ្ពស់ APEC ឆ្នាំ ២០២៧ ព្រមទាំងរួមចំណែកបង្កើតទេសភាពទីក្រុងសណ្ឋាគារ និងពាណិជ្ជកម្មសម្រាប់តំបន់សេដ្ឋកិច្ចពិសេស Phu Quoc។
មានប្រសាសន៍នៅក្នុងពិធីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើថា៖ "តំបន់សេដ្ឋកិច្ចពិសេស Phu Quoc ត្រូវអនុវត្តតាមទិសដៅបៃតង ឌីជីថល ពង្រីកសក្តានុពល និងគុណសម្បត្តិ ឆ្លាតវៃ គ្រប់គ្រង និងសម្របសម្រួលផលប្រយោជន៍របស់ប្រជាជនប្រកបដោយភាពសុខដុមរមនា។ ទន្ទឹមនឹងនោះ គឺ "៤ មិន" រួមមាន៖ មិនខ្ជះខ្ជាយមួយថ្ងៃ មិនពន្យារពេលមួយសប្តាហ៍ មិនខកខានឱកាសមួយខែ និងមិនអសកម្មមួយឆ្នាំ។ "៣ មាន" គឺ៖ មានការចូលរួមពីរដ្ឋ មានការចូលរួមពីសហគ្រាស និងមានការចូលរួមពីប្រជាជន”៕
បកប្រែដោយ Thanh Cong