leftcenterrightdel
លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen ភារធារីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ  (រូបថត៖ VNA)

ថ្លែងថ្លែងមតិក្នុងសម័យប្រជុំពិភាក្សា លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen ភារធារីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការគោរព និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាលក្ខខណ្ឌចាំបាច់បំផុត ដើម្បីធានាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ប្រទេសទាំងអស់ត្រូវបំពេញកាតព្វកិច្ច​យ៉ាងពេញលេញ ស្របតាមសន្ធិសញ្ញាដែលខ្លួន​ជាសមាជិក ដោះស្រាយជម្លោះដោយសន្តិវិធី ជៀសវាងការប្រើប្រាស់ ឬការគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ និងគោរពដំណើរការការទូត និងផ្លូវច្បាប់។

លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen ភារធារីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម ច្បាប់​អន្តរជាតិ និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសកល ខណៈពេលដែលសង្កត់ធ្ងន់លើការគាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមទាំងអស់ ដើម្បីដោះស្រាយជម្លោះ និងកសាងសន្តិភាព ដោយផ្អែកលើការធានានីតិរដ្ឋ និងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។

តំណាងវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសសមាជិក ដែលមានទំនួលខុសត្រូវ វៀតណាមតែងតែត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយបណ្តាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីកសាងពិភពលោកមួយដ៏យុត្តិធម៌ ស្ថិរភាព និងវិបុលភាពសម្រាប់បណ្តាប្រទេស និងប្រជាជនទាំងអស់៕

បកប្រែដោយ Duy Hoan