ថ្លែងក្នុងការឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ទីក្រុង Hai Phong និងតំបន់ពិសេស Cat Hai ក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់ថា នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនមូលដ្ឋាន រួមទាំងការសម្របសម្រួល ការគាំទ្រនិងការរួមចំណែករបស់កងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Nguyen Trong Nghia 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia នាំយកអំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម  និងក្រសួងការពារប្រទេសជូនដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅក្នុងតំបន់ពិសេស Cat Hai

លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបក្ស  អាជ្ញាធរតំបន់ពិសេសគួរតែបន្តផ្លាស់ថ្មី ច្នៃប្រឌិតនូវវិធីសាស្រ្តដឹកនាំ និងស្រាវជ្រាវ និងដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍។ អង្គភាពកងទ័ពនៅក្នុងតំបន់គួរតែបន្តរួបរួមគ្នា សហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងដទៃទៀត ដើម្បីបង្កើតកម្លាំងបន្ថែមទៀត រួមចំណែកដ៏សំខាន់ចំពោះភាពជោគជ័យរបស់ទីក្រុង Hai Phong ក្នុងដំណើរអភិវឌ្ឍ។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បាននាំយកអំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម  ក្រសួងការពារប្រទេសជូនដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅក្នុងតំបន់ពិសេស Cat Hai។ សហព័ន្ធការងារ​វៀតណាម កងទ័ពជើងទឹក និងយោធភូមិភាគទី ៣ ក៏បានប្រគល់អំណោយជាច្រើនជូនដល់គណៈកម្មាធិការបក្ស អាជ្ញាធរតំបន់ពិសេស Cat Hai  និងអង្គភាពកងទ័ព និងនគរបាលដែលឈរជើងនៅក្នុងតំបន់ដែរ។

* នារសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia រួមជាមួយក្រុមបេសកកម្មនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម  ក្រសួងការពារប្រទេសចុះសួរសុខទុក្ខ   ត្រួតពិនិត្យនិងប្រគល់អំណោយ ដល់អង្គទ័ពលេខ ១៩។

leftcenterrightdel
ទិដ្ឋភាពនៃការត្រួតពិនិត្យ

ថ្លែងក្នុងការត្រួតពិនិត្យ លោកនាយឧត្តមសេនីយ៍  Nguyen Trong Nghia បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់អង្គទ័ពលេខ១៩ ក្នុងរយៈពេលកន្លងមក។ ព្រមទាំងស្នើឲ្យអង្គទ័ពលេខ ១៩ ផ្ដោតលើការប្រមូលធនធាន អនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងស្រាវជ្រាវពង្រីកទីផ្សារទាំងក្នុងប្រទេសនិងអន្តរជាតិឲ្យសក្ដិសមជាមួយកិត្យានុភាពរបស់អង្គទ័ពលេខ ១៩។

ក្នុងបរិយាកាសរីករាយនៃការត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២៦ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានជូនពរដល់កម្មាភិបាល បុគ្គលិក យុទ្ធជន និងពលករទាំងអស់នៃអង្គទ័ពលេខ ១៩ និងក្រុមគ្រួសារមានសុខភាពល្អបរិបូ សុភមង្គលនិងជោគជ័យគ្រប់ប្រការ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia នាំយកអំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសជូនអង្គទ័ពលេខ ១៩

ក្នុងឱកាសនេះ តាងនាមក្រុមបេសកកម្ម លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បាននាំយកអំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសជូនអង្គភាព៕

បកប្រែដោយ Pham Diep