សហគ្រាសជប៉ុននៅវៀតណាមទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ
កប.អនឡាញ - តាមលទ្ធផលនៃការស្រាវជ្រាវថ្មីៗនេះ បង្ហាញថា អត្រាសហគ្រាសជប៉ុនដែលកំពុងប្រតិបត្តិការនៅវៀតណាមត្រូវបានព្យាករថានឹងទទួលបានប្រាក់ចំណេញនៅឆ្នាំ២០២៥ នឹងឈានដល់ ៦៧.៥% ដែលជាការកើនឡើង ៣.៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
នេះគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ហើយក៏ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំដែលអត្រានេះនៅវៀតណាមបានលើសពីមធ្យមភាគរបស់អាស៊ាន។ អត្រានៃសហគ្រាសដែលរកបានប្រាក់ចំណេញបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៃប្រតិបត្តិការធ្វើអាជីវកម្ម។
    |
 |
|
អង្គការជម្រុញពាណិជ្ជកម្មជប៉ុន (Jetro) បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសពីការស្រាវជ្រាវស្តីពីស្ថានភាពសហគ្រាសជប៉ុនដែលវិនិយោគនៅក្រៅប្រទេសក្នុងឆ្នាំសារពើពន្ធ២០២៥។ រូបថត៖ ទស្សនាវដ្តីហិរញ្ញវត្ថុ |
ក្នុងរយៈពេល ១-២ ឆ្នាំខាងមុខ សហគ្រាសជប៉ុនជិត ៦០% នៅវៀតណាម បានឲ្យដឹងថា ពួកគេនឹងពង្រីកប្រតិបត្តិការធ្វើអាជីវកម្ម ដែលមានកម្លាំងចលករមកពី តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញបានកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសទាំងឡាយក៏រំពឹងថាកំណែទម្រង់នីតិវិធីរដ្ឋបាលនឹងកាន់តែមានភាពម៉ឺងម៉ាត់ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស។
ទាក់ទងនឹងបរិយាកាសវិនិយោគ សហគ្រាសជប៉ុន វាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមលើកត្តាមួយចំនួនដូចជា ទំហំទីផ្សារ សក្តានុពលកំណើន ថ្លៃដើមពលកម្ម ស្ថិរភាពនយោបាយ និងសង្គម។ ផ្ទុយទៅវិញក៍មានហានិភ័យលេចធ្លោរួមមាននីតិវិធីរដ្ឋបាលស្មុគស្មាញ និងប្រព័ន្ធច្បាប់មិនពេញលេញផងដែរ៕
បកប្រែដោយ Duy Hoan