ការកសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប គឺជាគោលការណ៍ធំៗ ដែលបង្ហាញពីចក្ខុវិស័យនិងផ្នត់គំនិតជាយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋសម្រាប់បុព្វហេតុកសាងនិងការពារមាតុភូមិនាបច្ចុប្បន្ន។ ក្នុងដំណើរការអនុវត្តសេចក្តីសម្រេចចិត្ដរបស់បក្ស លោកនាយឧត្តមសេនីយ៍  Phan Van Giang បានសរសេរអត្ថបទ និងមានបទសុន្ទរកថាសំខាន់ៗជាច្រើន និងផ្តល់បទសម្ភាសន៍អំពីការកសាងកងទ័ព "ចំណាន បង្រួម និងរឹងមាំ" ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅទំនើបកម្ម។

leftcenterrightdel
គណៈកម្មាធិការរៀបចំប្រគល់សៀវភៅជូនតំណាងស្ថាប័ន និងអង្គភាពកងទ័ពជាច្រើន

សៀវភៅនេះ ដែលមានអត្ថបទចំនួន ៣៨ និងរូបភាពមួយចំនួននៃសកម្មភាពរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសត្រូវបានរៀបចំតាមប្រធានបទដែលស្របតាមពេលវេលានៃព្រឹត្តិការណ៍នយោបាយរបស់បក្ស ប្រទេសជាតិ និងកងទ័ពដែលត្រូវបានបែងចែកជាពីរវគ្គ។ វគ្គទីមួយ៖ ផ្សព្វផ្សាយគោលមាគ៌ាយោធា ការពារជាតិរបស់បក្ស  កសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ របៀបរៀបរយ ចំណាន ទំនើប។ វគ្គទីពីរ៖ កសាងខឿនការពារជាតិដោយប្រជាជនទាំងមូលនិងប្រៀបការពារជាតិដោយប្រជាជនទាំងមូល ឆ្លើយតបតម្រូវការការពារមាតុភូមិក្នុងយុគសម័យថ្មី។

leftcenterrightdel
ប្រតិភូទស្សនាកន្លែងតាំងបង្ហាញសៀវភៅរបស់លោកនាយឧត្តមសេនីយ៍​ Phan Van Giang
leftcenterrightdel
សៀវភៅ "កសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប ឆ្លើយតបតម្រូវការការពារមាតុភូមិក្នុងយុគសម័យថ្មី" របស់លោកនាយឧត្តមសេនីយ៍  Phan Van Giang

តាមរយៈសៀវភៅនេះ មិត្ដអ្នកអាននឹងមើលឃើញនូវរូបភាពនៃប្រទេសវៀតណាមស្រឡាញ់សន្តិភាព កងទ័ពប្រជាជនវៀតណាមត្រៀមខ្លួនជាមិត្ត និងជាដៃគូដែលគួរឲ្យទុកចិត្ត ចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងសកម្មភាពអន្តរជាតិក្នុងគោលបំំំណងដ៏ថ្លៃថ្នូ។ ស្មារតីនៃ "ខ្លួនទីពឹងខ្លួន" ត្រូវបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតដូចជាការបញ្ជាក់ពីភាពក្លាហាន និងគោលជំហរដ៏រឹងមាំរបស់ប្រជាជាតិវៀតណាមនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងអត្ថបទ បទសុន្ទរកថា និងបទសម្ភាសន៍ រូបភាពមួយចំនួននៃសកម្មភាពរបស់លោករដ្ឋមន្ត្រីក៏ត្រូវបានបង្ហាញក្នុងសៀវភៅដែរ៕

បកប្រែដោយ Pham Diep