កងទ័ពការពារព្រំដែនទីក្រុង Can Tho បើកការប្រឡងភាសាជនជាតិភាគតិច
កប.អនឡាញ - នាថ្ងៃទី១០ ខែមីនា គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បានរៀបចំការប្រឡងភាសាជនជាតិភាគតិចឆ្នាំ២០២៦។
អ្នកចូលរួមប្រឡងចំនួន ៣០ នាក់ ដែលមកពីគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង និងប៉ុស្តិ៍នការពារព្រំដែនចំនួន ៥ កន្លែង បានចូលរួមក្នុងការប្រឡងនេះ។ អង្គភាពមួយជាក្រុមមួយដោយមានសមាជិក ៥ នាក់មួយក្រុម។
    |
 |
|
ទិដ្ឋភាពនៃពិធីបើកការប្រឡង |
អ្នកចូលរួមបានប្រឡងភាសាខ្មែរជាពីរផ្នែក៖ បុគ្គល និងក្រុម។ ក្នុងផ្នែកបុគ្គល អ្នកចូលរួមម្នាក់ៗបានប្រឡងបំណិននិយាយ និងសរសេរ។ ក្នុងផ្នែកក្រុម ក្រុមនីមួយៗបានប្រឡងខ្លឹមពីរគឺ ទីមួយឆ្លើយសំណួរដោយផ្ទាល់ពីគណៈមេប្រយោគស្របតាមបទប្បញ្ញត្តិរបស់គណៈកម្មការរៀបចំ និងទីពីរការឃោសនាអំពីប្រធានបទមួយបានកំណត់។
ការប្រឡងនេះមានគោលបំណងវាយតម្លៃការអនុវត្តយ៉ាងជាក់ស្តែងនូវភាសាខ្មែរក្នុងការសិក្សា និងការងារជាប្រចាំរបស់កម្មាភិបាល និងយុទ្ធជននៅក្នុងអង្គភាពនីមួយៗ។
ទន្ទឹមនឹងនោះ លទ្ធផលនៃការប្រឡងនឹងបម្រើជាមូលដ្ឋានសម្រាប់ជ្រើសរើសក្រុមឱ្យចូលរួមក្នុងការប្រឡងភាសាជនជាតិភាគតិចដែលរៀបចំដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang នៅចុងខែមីនា៕
បកប្រែដោយ Huyen Trang