leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  និង លោក Nong Duc Manh អតីតអគ្គលេខាបក្ស 

លោក Nong Duc Manh អតីតអគ្គលេខាបក្ស  បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ពិសេសនៃដំណើរទស្សនកិច្ចនេះ ដោយសារលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋ  បានជ្រើសរើសបំពេញទស្សនកិច្ចនៅវៀតណាមដំបូងគេ បន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាតលើកទី ១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) និងមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។

វៀតណាមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith ជាមេដឹកនាំបរទេសដំបូងគេ ដែលបានអញ្ជើញមកទស្សនកិច្ច និងអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការបញ្ជាក់ពីគោលនយោបាយការបរទេសជាប់លាប់​​របស់ប្រទេសទាំងពីរ ជាពិសេសការយកចិត្តុទុកដាក់លើការរក្សា និងការអភិវឌ្ឍដោយឥតឈប់ឈរនូវចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។

លោកអតីតអគ្គលេខាបក្ស Nong Duc Manh បានសម្តែងនូវសេចក្តីរីករាយ ដែលបានឃើញសមិទ្ធផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលបក្ស រដ្ឋ និងប្រជាជនឡាវជាសម្រេចបាន បន្ទាប់ពីអនុវត្តដំណើរការផ្លាស់ប្តូរថ្មី​អស់រយៈពេល ៤០ ឆ្នាំ។ លោក Nong Duc Manh អតីតអគ្គលេខាបក្ស បានអបអរសាទរចំពោះមហាសន្និបាតលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវទទួលបានភាពជោគជ័យ និងបានអបអរសាទរលោក Thongloun Sisoulith ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មី​​ជាអគ្គលេខារនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ លោកជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលដឹកនាំដោយលោក Thongloun Sisoulith ប្រទេសឡាវនឹងបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាព ជីវភាពរស់នៅរបស់ប្រជាជនឡាវនឹងកាន់តែប្រសើរឡើង ហើយតួនាទី​អន្តរជាតិរបស់ប្រទេស​ឡាវនឹងត្រូវ​បាន​លើកកំពស់​ដោយ​ឥតឈប់ឈរ។

leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  និង លោក Nong Duc Manh អតីតអគ្គលេខាបក្ស

លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ និងជំនួយដ៏ស្មោះត្រង់ អស់ពីចិត្ត និងមានប្រសិទ្ធភាព ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែប្រគល់ជូនឡាវក្នុងបុព្វហេតុតស៊ូ ដើម្បីដណ្តើមឯករាជ្យកាលពីអតីតកាល ក៏ដូចជាក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសជាតិបច្ចុប្បន្ន។ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  អបអរសាទរចំពោះភាពជោគជ័ននៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ លោកក៏លើកឡើងអំពីចំណុចសំខាន់ៗមួយចំនួន នៃស្ថានភាពនៅក្នុងប្រទេសឡាវ លទ្ធផលវិជ្ជមានដែលសម្រេចបាននៅក្នុងកិច្ចពិភាក្សា កិច្ចប្រជុំ និងសកម្មភាពសំខាន់ៗ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ដោយបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលសំខាន់ និងគ្រប់វិស័យ ដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  Thongloun Sisoulith  បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនមកពីក្រសួង និងស្ថាប័នមជ្ឈិមនៃប្រទេសឡាវ ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់របស់បក្ស និងរដ្ឋឡាវ ក្នុងការដែលរួមជាមួយវៀតណាម ដើម្បីអនុវត្តសេចក្តីសម្រេចរបស់បក្ស និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយជោគជ័យ និងបន្តពង្រឹងចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ ដែលធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ ជិតស្និទ្ធ មានប្រសិទ្ធភាព និងជាក់ស្តែង។

ភាគីទាំងពីរបានបញ្ជាក់ថា ទំនាក់ទំនងពិសេសវៀតណាម-ឡាវ ដែលបង្កើតឡើង ដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជននៃប្រទេសទាំងពីរ ជំនាន់មុនៗ បានយកចិត្តទុកដាក់លើការពង្រីកនិងពង្រឹង ​និង​បាន​ក្លាយទៅជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃ និងជាក្រឹត្យក្រមសម្រាប់ស្ថិតស្ថេរ និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំង​ឯកភាពគ្នាបន្តថែរក្សា ការពារ និងធ្វើឱ្យទំនាក់ទំនងដ៏កម្រមាន​ និងពិសេសនេះកាន់តែស៊ីជម្រៅ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាពង្រឹងចំណងមិត្តភាពជាយុទ្ធសាស្ត្រ បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ថែមទាំងផ្តោតលើការអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ដើម្បីបន្តពង្រីក​ប្រពៃណីសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវប្រកប។

* នៅព្រឹកថ្ងៃទី ២៧ ខែមករា លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋ   និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីបក្ស និងរដ្ឋឡាវ បានដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ និងគោរពវិញ្ញាណក្ខន្ធវីរជន ដែលបានពលីជីវិត នៅស្តូបរំលឹកវិញ្ញាណក្ខន្ធបាក់សឺន (រដ្ឋធានីហាណូយ)។

* នៅថ្ងៃដដែលនោះ លោកThongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានទទួលជួបលោកស្រី​ Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ព្រមទាំងបានអញ្ជើញទៅទស្សនា និងធ្វើការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរនៃទីក្រុងហាណូយ។

* នៅរសៀលថ្ងៃទី ២៧ ខែមករា សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស បានធ្វើជាអធិបតីក្នុងពិធីជូនដំណើរ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋ  និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យ។