នេះជាការបញ្ជាក់របស់លោក Nguyen Loc Ha  អនុប្រធានប្រចាំការ នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអះអាងនៅក្នុងពិធីរំលឹកខួបលើកទី៧៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន (១៩៥០-២០២៦) ដែលរៀបចំដោយអគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញនាថ្ងៃទី ២៧ ខែមករា)។

leftcenterrightdel
លោក Nguyen Loc Ha  អនុប្រធានប្រចាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងអគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញអបអរសាទរគ្នាទៅវិញទៅមកក្នុងខួបលើកទី៧៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន

ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានបញ្ជាក់ថា ទីក្រុងនេះមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយតំបន់ចំនួនប្រាំបីនៅក្នុងប្រទេសចិន។ បច្ចុប្បន្នប្រទេសចិនគឺជាអ្នកវិនិយោគធំទីបីក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៥២ ដែលវិនិយោគនៅទីក្រុងហូជីមិញ។ ទីក្រុងហូជីមិញក៏ត្រូវបានដៃគូចិនគោរពយ៉ាងខ្លាំង និងបានជ្រើសរើសជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍ជម្រុញពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ។

លោក Nguyen Loc Ha បានសម្តែងទំនុកចិត្តថា ទីក្រុងហូជីមិញនឹងបន្តក្លាយជាគោលដៅដែលពេញចិត្តសម្រាប់វិនិយោគិនចិនឈានមុខគេជាច្រើន ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែកក្នុងទីក្រុង ផ្លូវដែកល្បឿនលឿន ទីក្រុងឆ្លាតវៃ នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរបៃតង។

ចំពោះលោកអគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ បានអះអាងថា ស្ថានកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយោគយល់គ្នារបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការកសាងសហគមន៍ចិន-វៀតណាមចែករំលែកអនាគតរួមគ្នានៅភាគខាងត្បូងប្រទេសវៀតណាម ដោយធានាបាននូវការពង្រឹង និងស៊ីជម្រៅជាបន្តបន្ទាប់៕

បកប្រែដោយ Duy Hoan