កាសែត Elsoot កាសែត Liga Hispano និងកាសែតអេហ្ស៊ីបជាច្រើនទៀតបានផ្ដល់ព័ត៌មានថា ឯកសារនៃមហាសន្និបាតមិនត្រឹមតែបន្តអនុវត្តមាគ៌ាអភិវឌ្ឍន៍នៃមហាសន្និបាតមុនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងនៅក្នុងចក្ខុវិស័យ វិធីសាស្រ្ត និងតម្លៃអភិវឌ្ឍន៍ផងដែរ។ ចំណុចដែលជាមូលដ្ឋានគឺការបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈ "ប្រជាជនគឺជាមជ្ឈភាព ជាកម្មសិទ្ធិ ជាគោលដៅ និងជាកម្លាំងចលករនៃការអភិវឌ្ឍ"។

leftcenterrightdel
ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថតអេក្រង់៖ VOV)

នេះមិនត្រឹមតែជាការបន្តធ្វើតាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ និងពង្រីកប្រពៃណីបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍទំនើប និងប្រកបដោយចីរភាពនៅក្នុងបរិបទថ្មី។ វៀតណាមចាត់ទុកការអភិវឌ្ឍមិនត្រឹមតែជាការបង្កើនផលិតផលក្នុងស្រុកសរុប (GDP) ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកកម្ពស់សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ការធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងការទទួលបានសេវាកម្មជាមូលដ្ឋានដោយសមធម៌ដូចជា ការអប់រំ ការថែទាំសុខភាព លំនៅដ្ឋាន និងវប្បធម៌។ ឯកសារនេះបង្ហាញពីគំរូកំណើនដែលផ្អែកលើចំណេះដឹង ជំនាញ និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។

អត្ថបទទាំងនេះបញ្ជាក់ថា ការដែលប្រកាន់យកមនុស្ស និងប្រជាជនជាស្នូល ឆ្លុះបញ្ចាំងពីទស្សនៈសម្រាប់ការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តវៀតណាម។ ប្រសិនបើអនុវត្តយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព គោលដៅទាំងនេះនឹងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់វៀតណាម អភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ រក្សាឯករាជ្យ និងសម្រេចបំណងប្រាថ្នាក្នុងការកសាងប្រទេសដ៏រុងរឿង និងសុភមង្គលនៅក្នុងទសវត្សរ៍ខាងមុខ៕

បកប្រែដោយ Thuy Anh