ស្នាមជើងអ្នកស្ម័គ្រចិត្តនៅក្នុងទឹកដីដ៏ក្ដៅហួសហែងនៃទ្វីបអាហ្វ្រិក
កប.អនឡាញ - នៅកណ្តាលតំបន់ Abyei ដែលពោរពេញទៅដោយពន្លឺថ្ងៃ និងខ្យល់បក់បោក ក្រុមវិស្វកម្មលេខ៤ របស់វៀតណាមមិនត្រឹមតែបើកផ្លូវសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដោយស្ងៀមស្ងាត់ដល់សាលារៀនសម្រាប់កុមារនៅទីនោះទៀតផង។
ថ្ងៃអាទិត្យស្ម័គ្រចិត្តនៅសាលាមធ្យមសិក្សា Abyei បានប្រព្រឹត្តទៅយ៉ាងសាមញ្ញ ដែលបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្ររបស់បេសកជនសន្តិភាពទាំងនេះនៅក្នុងទឹកដីនេះ។
Abyei ចូលដល់រដូវប្រាំង ហើយព្យុះធូលីពណ៌ក្រហមហាក់ដូចជាចង់លេបត្របាក់អ្វីៗទាំងអស់។ សាលាមធ្យមសិក្សា Abyei ជាសាលាសាមញ្ញមួយដែលមានថ្នាក់រៀនទទេ និងទ្វារទ្រុឌទ្រោម សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។ ទីធ្លាសាលា ដែលជាវាលដីរហោស្ថានដ៏ស្ងួតហួតហែងពោរពេញដោយរណ្តៅ ក្លាយជាដីភក់នៅរដូវវស្សា និងមិនស្មើគ្នាជាមួយនឹងថ្មនៅរដូវប្រាំង ដែលធ្វើឱ្យកន្លែងសម្រាកក្លាយជាគ្រោះថ្នាក់អសុវត្ថិភាពជាប់លាប់សម្រាប់កុមារ។
    |
 |
|
ពីវាលដីទទេមួយ វាត្រូវបានប្រែក្លាយទៅជាផ្ទៃរាបស្មើរលោងក្នុងរយៈពេលត្រឹមតែមួយថ្ងៃនៃការងារស្ម័គ្រចិត្ត |
ដោយយល់អំពីការលំបាកទាំងនោះ សូម្បីតែនៅថ្ងៃឈប់សម្រាកក៏ដោយ ក៏យុទ្ធជន "មួកខៀវ" វៀតណាមបាននាំយកគ្រឿងចក្រ និងឧបករណ៍ដើម្បីជួយសាលាក្នុងការលើកកម្ពស់សោភ័ណ្ឌភាពនិងជួសជុលថ្នាក់រៀនឡើងវិញ។
ដោយបានឃើញដំណើរការនេះ លោកអនុសេនីយ៍ឯក Pham Phu Hai ដែលតំណាងឱ្យការិយាល័យសម្របសម្រួលស៊ីវិល-យោធា (CIMIC) នៃស្ថានបេសកកម្ម UNISFA បានកត់សម្គាល់ថា “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះសកម្មភាពជួយគាំទ្រទាន់ពេលវេលារបស់ក្រុមវិស្វកម្មលេខ៤។ ពួកគេបានប្រើប្រាស់ថ្ងៃឈប់សម្រាក ដើម្បីគាំទ្រសហគមន៍ក្នុងស្មារតីទទួលខុសត្រូវ និងភាពហ្មត់ចត់។ ចាប់ពីការជួសជុលទីធ្លាសាលារហូតដល់ការពង្រឹងទ្វារនីមួយៗ អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន ដោយធានាសុវត្ថិភាពរបស់សិស្ស។ នេះគឺជាទង្វើជាក់ស្តែងមួយក្នុងការចូលរួមជាមួយសហគមន៍នៅក្នុងស្ថានបេសកកម្ម”។
សកម្មភាពជួយគាំទ្រទាន់ពេលវេលានោះបានកើតចេញពីការយល់ចិត្តមួយ៖ ជារៀងរាល់ថ្ងៃទីធ្លាសាលានៅតែមិនស្មើគ្នា ជារៀងរាល់ថ្ងៃទ្វារនៅតែរងការខូចខាត គឺជាថ្ងៃមួយទៀតដែលការរៀនសូត្ររបស់កុមាររងផលប៉ះពាល់ដោយព្យុះធូលី និងព្រះអាទិត្យដ៏ក្តៅហួសហែង។
ដោយគ្មានពិធីផ្លូវការ “ថ្ងៃអាទិត្យស្ម័គ្រចិត្ត” បានចាប់ផ្តើមជាមួយយុទ្ធជន និងគ្រូបង្រៀនក្នុងស្រុកពិភាក្សា និងប្រើប្រាស់មែកឈើដើម្បីគូរដ្យាក្រាម
មានវត្តមាននៅលើដីក្រហមពោរពេញទៅដោយធូលីនេះ។ លោក Santino Jok នាយកសាលា ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កងទ័ពវៀតណាមដោយចែករំលែកថា៖ «អ្នកមិនត្រឹមតែបាននាំយកគ្រឿងចក្រមកលើកកម្រិតគុណភាពទីធ្លាសាលារៀនប៉ុណ្ណោះទេ ថែមទាំងចំណាយពេលជួសជុលទ្វារ និងសោនីមួយៗដែលរងការខូចខាតអស់រយៈពេលយូរ។ ដោយឃើញពីរបៀបដែលអ្នកធ្វើការ ខ្ញុំមានអារម្មណ៍ថាមានភាពស្មោះត្រង់របស់អ្នក។ ការចាប់ដៃយ៉ាងរឹងមាំពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំពោះអ្នកនៅថ្ងៃនេះ គឺជំនួសឲ្យពាក្សពេធន៍ដឹងគុណយ៉ាងជ្រាលជ្រៅបំផុតរបស់យើងខ្ញុំ»។
    |
 |
|
ចាប់ពីដីធំទូលាយរហូតដល់សោរតូចៗ អ្វីៗគ្រប់យ៉ាងត្រូវបានបញ្ចប់ដោយការទទួលខុសត្រូវ និងបេះដូងរបស់យុទ្ធជន "មួកខៀវ" វៀតណាម |
ខណៈពេលដែលសំឡេងគ្រហឹមនៃរថយន្បានបន្លឺឡើងពេញអាកាស ដោយបានចាក់លុបវាលនោះ យុទ្ធជន «មួកខឿវ» នៃក្រុមវិស្វកម្មគម្រង់លេខ២ ក៏រវល់ជាមួយការងាររបស់ពួកគេជាអ្នកបច្ចេកទេសដែលអាចបត់បែនបាន។ ទ្វារ និងបង្អួចសំខាន់ៗ ដែលរងការខូចខាតរងការខូចខាតត្រូវបានកែតម្រូវយ៉ាងល្អិតល្អន់ ដោយវីសនីមួយៗត្រូវបានរឹតបន្តឹង និងប៊ូឡុងដែកត្រូវបានពង្រឹង។ សោដែលច្រែះក៏ត្រូវបានជំនួសផងដែរ ដែលធានាថាថ្នាក់រៀនឥឡូវនេះអាចបិទជិតបានយ៉ាងមានសុវត្ថិភាពប្រឆាំងនឹងព្យុះធូលី។
លោកអនុសេនីយ៍ឯក Trinh Xuan Loc មកពីក្រុមវិស្វកម្មលេខ៤ ដោយមានទួណឺវីស និងកូនសោរនៅក្នុងដៃ បានចែករំលែកថា “ការឃើញក្មេងៗមានទីលានលេងរាបស្មើ លែងបារម្ភពីការជំពប់ដួល និងដួលទៀតហើយ ធ្វើឱ្យយើងសប្បាយចិត្តខ្លាំងណាស់។ នៅស្រុកកំណើត ខ្ញុំក៏មានកូនៗដែលមានអាយុចូលរៀនដែរ ដូច្នេះនៅពេលដែលខ្ញុំជួសជុលស៊ុមទ្វារនីមួយៗយ៉ាងយកចិត្តទុកដាក់ ខ្ញុំគ្រាន់តែសង្ឃឹមថាក្មេងៗនឹងមានថ្នាក់រៀនស្អាត ការពារពីព្រះអាទិត្យ និងធូលីដី ដើម្បីផ្តោតលើការសិក្សា”។
នៅក្នុងទឹកដីដែលព្រះអាទិត្យ ខ្យល់ និងធូលីក្រហមអាចហូរច្រោះដែក និងថ្មបានយ៉ាងឆាប់រហ័ស យុទ្ធជន “មួកខៀវ” ទាំងនេះយល់ថាតម្លៃដែលពួកគេបន្សល់ទុកមិនត្រឹមតែចំពោះស្ថានភាពរូបវន្តប៉ុណ្ណោះទេ ថែមទាំងជាការបណ្តុះជំនឿលើអនាគតដ៏ភ្លឺស្វាង។
នៅពេលដែលសំឡេងគ្រឿងចក្រសំណង់ស្ងប់ស្ងាត់ ស្តារសន្តិភាពឡើងវិញដល់សាលារៀន វាក៏ជាពេលដែល “ពន្លកបៃតង” នៃក្តីសង្ឃឹមចាប់ផ្តើមដុះចេញពីទឹកដីដ៏ស្ងួតហួតហែង។ ដោយសារតែកម្លាំងដ៏អស្ចារ្យបំផុតនៃគម្រោងនេះមិនមែនស្ថិតនៅក្នុងរបារដែក ឬវីសដែលគ្មានជីវិតនោះទេ ប៉ុន្តែស្ថិតនៅក្នុងសេចក្តីស្រឡាញ់គ្មានព្រំដែនរបស់កងទ័ពលោកអ៊ំហូ៕
បកប្រែដោយ Huyen Trang