ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឡាវ ឲ្យអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងជាក់ស្តែង
កប.អនឡាញ - នៅរសៀលថ្ងៃទី ២៦ ខែមករា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។
ក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone កម្មាភិបាល និងកងទ័ពនៃកងទ័ពប្រជាជនឡាវ ក្នុងឱកាសខួបលើកទី ៧៧ នៃការបង្កើតកងទ័ពប្រជាជនឡាវ (ថ្ងៃទី ២០ ខែមករា ឆ្នាំ ១៩៤៩ / ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦)។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ អាណត្តិ ២០២៦-២០៣០ ហើយអបអរសាទរលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone ដែលត្រូវបានជ្រើសតាំងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវអាណត្តិទី១២។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលស្វាកមន៍លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នាពេលកន្លងមក ភាគីទាំងពីរបានអនុវត្តយ៉ាងស៊ីជម្រៅ និងជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឡាវ។ កងទ័ពនៃប្រទេសទាំងពីរ នៅតែបន្តជាកម្លាំងនាំមុខគេក្នុងការអនុវត្តទិសដៅដែលបានព្រមព្រៀងគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សា និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ និងជាកម្លាំងស្មោះត្រង់យ៉ាងដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone នឹងបន្តយកចិត្តទុកដាក់ដល់ការដឹកនាំស្ថាប័ន និងអង្គភាពនៃក្រសួងការពារជាតិឡាវ ឲ្យសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងការពារជាតិទាំងពីរ តាមរយៈនោះរួមចំណែកដល់ការជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក។
ដោយបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងអបអរសាទរចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យនយោបាយអាណត្តិទី១៤ ដែលបង្ហាញពីទំនុកចិត្តរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang។ លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានអះអាងថា លោកនឹងដឹកនាំស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារជាតិឡាវ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការជម្រុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវឲ្យកាន់តែស៊ីជម្រៅថែមទៀត៕
បកប្រែដោយ Thuy Anh