វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយស្វីសក្នុងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ថ្មី
កប.អនឡាញ - នាថ្ងៃទី១៧ ខែមីនា នៅទីក្រុងហាណូយ លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោកស្រី Helene Budliger Artieda រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អប់រំ និងស្រាវជ្រាវស្វីស។