លោក Pham Minh Chinh នាយករដ្ឋមន្ត្រី៖ មិនទុកឲ្យមានការខ្វះខាតប្រេងឥន្ធនៈក្នុងគ្រប់កាលៈទេសៈ
កប.អនឡាញ - នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារស្តីពីសន្តិសុខថាមពល ដោយសង្កត់ធ្ងន់លើបាវចនា ១៦ ពាក្យ៖ "យល់ច្បាស់ពីស្ថានភាព ឆ្លើយតបដោយបត់បែន ធ្វើសកម្មភាពទាន់ពេលវេលា ទទួលបានប្រសិទ្ធភាពច្បាស់លាស់" លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យធានាការផ្គត់ផ្គង់ ថាមពលសម្រាប់ផលិតកម្ម ការធ្វើអាជីវកម្ម និងការប្រើប្រាស់របស់ប្រជាជន; មិនទុកឲ្យមានការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតប្រេងឥន្ធន:។