ពង្រឹងទំនុកចិត្តខាងនយោបាយ និងបង្កើនការតភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាម និងចិន
កប.អនឡាញ - នារសៀលថ្ងៃទី១៦ ខែមីនា នៅទីក្រុងហាណូយ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន លោក Wang Xiao Hong រដ្ឋមន្ត្រីនគរបាលចិន និងលោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិន ក្នុងឱកាសដែលប្រទេសទាំងពីររៀបចំកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ ថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាម និងចិន។