លោក To Lam អគ្គលេខាបក្ស ជួបពិភាក្សាជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៦ ខែមករា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការសម្រាប់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ រួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ (ហាណូយ) ក្រោមអធិបតីភាពរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ភាគីទាំងពីរបានជួបពិភាក្សាជាមួយគ្នាអំពីការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយនាពេលខាងមុខ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ |
មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា៖ “យើងខ្ញុំគោរព និងវាយតម្លៃខ្ពស់ចំពោះការពិតដែលថា វៀតណាមគឺជាប្រទេសដំបូងគេដែលលោក Thongloun Sisoulith បានមកបំពេញទស្សនកិច្ចក្នុងនាមជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ភ្លាមៗបន្ទាប់ពីជោគជ័យនៃមហាសន្និបាតអាណត្តិថ្មីរបស់បក្សនិមួយៗ ហើយក៏ជាមេដឹកនាំបរទេសដំបូងគេដែលយើងខ្ញុំស្វាគមន៍ភ្លាមៗបន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ នេះបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋឡាវ និងរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវផ្ទាល់ចំពោះវៀតណាម ហើយក៏បង្ហាញពីលក្ខណៈពិសេសនៃទំនាក់ទំនងរវាងវៀតណាម និងឡាវផងដែរ។ យើងខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញ និងបញ្ជាក់បន្ថែមទៀតអំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងការរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ”។
តាងនាមបក្ស រដ្ឋ និងប្រជាជនឡាវ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានអបអរសាទរចំពោះជោគជ័យរបស់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងអបអរសាទរចំពោះលោក To Lam ដែលត្រូវបានមហាសន្និបាតបោះឆ្នោតជ្រើសតាំងសារជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី១៤៕
បកប្រែដោយ Huyen Trang