កម្មវិធីនេះមានគោលបំណងអប់រំអំពីប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” និង “តបស្នងសងគុណ” របស់ប្រទេសជាតិ ដែលបង្ហាញពីការដឹងគុណចំពោះការលះបង់ និងការរួមចំណែករបស់មនុស្សជំនាន់មុនៗចំពោះបុព្វហេតុរំដោះប្រជាជាតិ និងបុព្វហេតុអប់រំ និងបណ្តុះបណ្តាល និងការកសាងសាលារៀន។

leftcenterrightdel
គ្រូពេទ្យ និងគិលានុបដ្ឋាយិកាពិនិត្យជូនប្រជាជន

ក្នុងកម្មវិធី អង្គភាពទាំងឡាយបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ សួរសុខទុក្ខ និងផ្តល់អំណោយដល់ប៉ុស្តិ៍កងជីវពលនៅតាមព្រំដែន និងប៉ុស្តិ៍ការពារព្រំដែន ផ្តល់អំណោយចំនួន ៤០០ ដល់យុទ្ធជនពិការ សាច់ញាតិរបស់យុទ្ធជនពលី អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ គ្រួសារមានស្ថានភាពលំបាក និងជូនអំណោយចំនួន ៣០ ដល់សិស្សក្រីក្រប៉ុន្តែមានលទ្ធផលល្អក្នុងការសិក្សា។ ព្រមទាំង គ្រូពេទ្យនិងគិលានុបដ្ឋាយិកានៃពេទ្យយោធាបានផ្តល់យោបល់អំពីសុខភាព និងចែកថ្នាំពេទ្យដល់ប្រជាជនជាង ៤៥០ នាក់។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី Phan Thi Hong Dao លេខាគណៈកម្មាធិការបក្សឃុំ Phuoc Vinh បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងអ្នកឃុំ Phuoc Vinh តែងតែគោរពចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់របស់អង្គភាពទាំងឡាយ ដែលរួមចំណែកធ្វើឲ្យនិទាឃរដូវនៅតាមព្រំដែនកាន់តែកក់ក្តៅ កាន់តែរីករាយ និងផ្សព្វផ្សាយរូបភាពនៃកងទ័ពលោកអ៊ំ ហូ ក្នុងយុគសម័យថ្មី៕

បកប្រែដោយ Thuy Anh