ជាមួយនឹងជំហានអភិវឌ្ឍយ៉ាងខ្លាំង  ការទូតការពារជាតិបានក្លាយជាសសរស្តម្ភសំខាន់មួយនៃការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជនដែលរួមចំណែក​ដល់ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ការពារមាតុភូមិតាំងពីឆាប់ និងពីចម្ងាយ តាមរយៈសកម្មភាពជាច្រើនដូចជា៖ ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ការប្រកួតកីឡាយោធាអន្តរជាតិ ការតាំងពិព័រណ៍ការពារជាតិ ការផ្លាស់ប្តូរក្រុមតន្រ្តីយោធា ដង្ហែរក្បួនព្យុះហយាត្រាក្នុងឱកាសបុណ្យធំៗរបស់ប្រទេសមិត្ដភក្ដិ និងវៀតណាម...

leftcenterrightdel
ការទទួលគណៈប្រតិភូយោធាអឺរ៉ុបមកវិទ្យាស្ថាន Viettel ចូលរួមការប្រកួតកីឡាយោធាឆ្នាំ២០២១

សម្រាប់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) ក្នុងរយៈពេល ២០   ឆ្នាំនៃការវិនិយោគនៅក្រៅប្រទេសបានសម្របសម្រួលជាមួយបណ្ដាស្ថាប័ននិងអង្គភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ។

ក្នុងនោះ វិទ្យាស្ថាន Viettel ធ្វើបានល្អនូវការទូតការពារជាតិ ការរៀបចំនិងបម្រើការប្រកួតកីឡាយោធាអន្ដរជាតិ ការផ្លាស់ប្តូរក្រុមតន្រ្តីយោធា និងដង្ហែរក្បួនព្យុះហយាត្រា A80។ គណៈប្រតិភូអន្តរជាតិដែលមកប្រទេសវៀតណាម ជាពិសេសមកវិទ្យាស្ថាន Viettel សុទ្ធតែមានអារម្មណ៍ល្អ និងទទួលបានការគាំទ្រនិងការយកចិត្តទុកដាក់ពីបុគ្គលិក Viettel។

ការប្រកួតកីឡាយោធាអន្ដរជាតិ (Army Games) ឆ្នាំនោះ

Army Games គឺជាការប្រកួតកីឡាយោធាអន្តរជាតិ ដែលជាគំនិតផ្តួចផ្តើមរបស់សហព័ន្ធរុស្ស៊ី ដែលបានធ្វើឡើងតាំងពីឆ្នាំ ២០១៥ មក។ គោលដៅសំដៅលើកកម្ពស់លទ្ធភាពហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធ   ការផ្លាស់ប្តូរ និងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងកងទ័ពនៃបណ្ដាប្រទេសដែល​ចូលរួម។ ​

កងទ័ពប្រជាជនវៀតណាមបានបញ្ជូននាយទាហានទៅចូលរួមនៅអឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។ នៅក្នុងការប្រកួតកីឡាយោធាឆ្នាំ ២០២១ ជាលើកដំបូង ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃខ្លឹមសារ ២ គឺ " បាញ់ស៊ីប" និង "តំបន់គ្រោះថ្នាក់" នៅពាក់កណ្តាលខែសីហា ឆ្នាំ ២០២១ ដែលប្រព្រឹត្ដទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (TB04) – My Duc ទីក្រុងហាណូយ។ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិស្ដីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាយោធា គណៈប្រតិភូអន្តរជាតិ​មកវៀតណាមត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ​ គណៈកម្មាធិការរៀបចំបានស្នើឱ្យគណៈប្រតិភូ និងកងកម្លាំងទទួលបន្ទុកកិច្ចការបរទេសស្នាក់នៅ និងហូបចុកនៅវិទ្យាស្ថាន Viettel   លុះត្រាតែស្ថានការណ៍មានស្ថេរភាព ទើបត្រឡប់ទៅ TB04 វិញ។

leftcenterrightdel
គណៈប្រតិភូសហព័ន្ធរុស្ស៊ីហ្វឹកហាត់នៅឯកីឡដ្ឋាន  Viettel

នៅដើមខែមិថុនា ឆ្នាំ២០២១ ខ្ញុំ (វរសេនីយ៍ឯក Nguyen Chi Thanh ប្រធានការិយាល័យទទួលបន្ទុកតំបន់អឺរ៉ុប នាយកដ្ឋានទាក់ទងបរទេស) រួមជាមួយទីភ្នាក់ងារនៃក្រសួងការពារប្រទេសចុះត្រួតពិនិត្យនៅអង្គទ័ពលេខ ១២ កងវរសេនាធំលេខ ១០២ នៃវិទ្យាស្ថាន Viettel ដើម្បីត្រៀមរៀបចំទីតាំងទទួលគណៈប្រតិភូអន្តរជាតិ។ បន្ទាប់ពីស្តាប់របាយការណ៍អំពីសម្ភារៈនិងបន្ទាយ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានបញ្ជាឲ្យសម្ព័ន្ធក្រុមហ៊ុន Viettel   ទទួលគណៈប្រតិភូបរទេសទាំង ៧ ឲ្យធ្វើចត្តាឡីស័ក មុនពេលចូលរួមការប្រកួត រួមមានប្រទេស៖ រុស្ស៊ី បេឡារុស អ៊ូសបេគីស្ថាន វេណេស៊ុយអេឡា បង់ក្លាដែស ម៉ាលី និងឡាវ។

គិតដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីគណៈប្រតិភូអន្ដរជាតិបញ្ចប់ការប្រកួតដោយជោគជ័យ ដោយធានាបាននូវសុវត្ថិភាពជាដាច់ខាត។ វិទ្យាស្ថាន Viettel ក៏បានសហការជាមួយគណៈកម្មាធិការរៀបចំ បានរៀបចំជំនួបសំណេះសំណាល និងឧទ្ទេសនាមអំពីសមិទ្ធផលរបស់សម្ព័ន្ធក្រុមហ៊ុន និងវិទ្យាស្ថាន Viettel ព្រមទាំងរៀបចំពិធីលាគ្នា និងប្រគល់វត្ថុអនុស្សាវរីយ៍។ ទោះបីជាមានការលំបាកក្នុងការបម្រើ ការធ្វើចត្តាឡីស័ក ការព្យាបាលអ្នកជំងឺកូវីដ-១៩ និងការធ្វើដំណើរ ការហ្វឹកហ្វឺនក៏ដោយក៏កងកម្លាំងទទួលបន្ទុកកិច្ចការបរទេស និងកងកម្លាំងនៅវិទ្យាស្ថាន Viettel បានបំពេញយ៉ាងល្អនូវភារកិច្ចរបស់ខ្លួនដែលរួមចំណែកដល់ការប្រកួតកីឡាយោធាឆ្នាំ ២០២១ នៅប្រទេសវៀតណាមទទួលបានជោគជ័យ។

A80 បង្ហាញកម្លាំងនិងស្មារតីនៃអង្គភាពទាំងអស់

នៅខែសីហា ឆ្នាំ២០២៥ ជាមួយការភារកិច្ចហ្វឹកហ្វឺនដង្ហែរក្បួនព្យុះហយាត្រាក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា ជោគជ័យ និងទិវាបុណ្យជាតិវៀតណាម (ហៅកាត់ថា A80) យើងមានឱកាសធ្វើការជាមួយ Viettel។ នៅពេលនោះ លោកវរសេនីយ៍ឯក  Nguyen Chi Thanh ទទួលបន្ទុកគណៈប្រតិភូចិន ខណៈដែលខ្ញុំ (វរសេនីយ៍ឯក  Nguyen Tien Hiep មកពីវិទ្យាស្ថានបច្ចេកទេសយោធា) ទទួលបន្ទុកគណៈប្រតិភូសហព័ន្ធរុស្ស៊ី។ គណៈប្រតិភូយោធារុស្ស៊ីរួមមានយោធិនចំនួន ៣៣ នាក់ ខណៈពេលដែលគណៈប្រតិភូយោធាចិនមានយោធិនចំនួន ១២០ នាក់។

យើងបានសហការជាមួយស្ថាប័ន និងអង្គភាព Viettel ដើម្បីធានាបាននូវកន្លែងស្នាក់នៅ ការរស់នៅ ហ្វឹកហ្វឺនដង្ហែរក្បួនព្យុះហយាត្រា។  បើគ្មានការរួមដំណើរ និងការយកចិត្តទុកដាក់ពីវិទ្យាស្ថាន Viettel ទេ យើងស្ទើរតែមិនអាចបំពេញល្អនូវភារកិច្ចនេះបានទេ។ A80 មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយដើម្បីបង្ហាញរូបភាពល្អរបស់កងទ័ពប្រជាជនវៀតណាម និងប្រទេសទៅកាន់មិត្ដភក្ដិពិភព​លោក។

ក្រៅពីនេះ ជារៀងរាល់ថ្ងៃ ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរនៅផ្លាស់ប្តូរព័ត៌មាន និងសម្រួលដល់ការហូបចុក ស្នាក់នៅ និងការហ្វឹកហ្វឺន។  ពេលដែលគណៈប្រតិភូទាំងពីរហ្វឹកហ្វឺននៅ Hoa Lac  អាកាសធាតុក្តៅខ្លាំង និងភ្លៀងខុសពីធម្មតា ប៉ុន្តែយើងនៅតែជួយគណៈប្រតិភូទាំងពីរក្នុងការហ្វឹកហ្វឹនដង្ហែរក្បួន។

មុនពេលហាត់សមលើកដំបូង គណៈប្រតិភូកងទ័ពប្រជាជនឡាវ និងកម្ពុជា ពីខេត្ដ Hoa Binh (ឥឡូវជាខេត្ដ Phu Tho) ក៏បានជួបជុំគ្នានៅវិទ្យាស្ថាន Viettel ដើម្បីថ្នាក់ដឹកនាំក្រសួងការពារប្រទេសប្រគល់អំណោយ និងលើកទឹកចិត្ត។ យើងទាំងអស់គ្នាបានត្រៀមរៀបចំយ៉ាងល្អ និងហ្មត់ចត់សម្រាប់ព្រឹត្ដិការណ៍ធំៗរបស់ប្រទេសជាតិ។ ជាច្រើនថ្ងៃ យើងបានគេងត្រឹមតែ ១ដល់ ២ ម៉ោងប៉ុណ្ណោះ ហើយភ្ញាក់ពីព្រឹកព្រលឹម ដើម្បីត្រៀមរៀបចំសម្រាប់ការហាត់សមរួមគ្នា និងដង្ហែរក្បួននៅទីលាន Ba Dinh ប៉ុន្តែកងកម្លាំងដែលទទួលបន្ទុកកិច្ចការបរទេសទាំងអស់បានរួបរួមគ្នា ខិតខំដើម្បីសម្រេចល្អនូវភារកិច្ចរបស់ខ្លួន។

ក្នុងអំឡុងពេលលាគ្នា មិត្តភក្តិអន្ដរជាតិបានចែករំលែកថា៖ "យើងចាំជានិច្ចវិទ្យាស្ថាន Viettel   និងចងចាំវៀតណាម នោះគឺជាអនុស្សាវរីយ៍ស្អាតបំផុត ដែលជាតម្លៃស្មារតីមិត្តភាពដ៏ខ្ពង់ខ្ពស់។ A80 បានបញ្ចប់ហើយ គណៈប្រតិភូទាំងអស់បានចាក់ចេញពីវិទ្យាស្ថាន Viettel  ក្នុងក្ដីរំភើបចិត្ដយ៉ាងខ្លាំង។

leftcenterrightdel
គណៈប្រតិភូអន្តរជាតិថតរូបអនុស្សាវរីយ៍ជាមួយនាយទាហានវៀតណាមដែលអនុវត្តបេសកកម្ម A80 នៅវិទ្យាស្ថាន Viettel មុនពេលត្រឡប់មកប្រទេសវិញ

វិទ្យាស្ថាន Viettel ឆ្លងកាត់រយៈពេល ២០ ឆ្នាំនៃការអភិវឌ្ឍ  យើងខ្ញុំមានសំណាងដែលបានរួមដំណើរ ទោះបីជារយៈពេលខ្លីក៏ដោយក៏យល់ឃើញថា វិទ្យាស្ថាន Viettel បាននិងកំពុងបន្តបញ្ជាក់ពីកិត្យានូភាពរបស់ខ្លួនមិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើឆាកអន្តរជាតិផងដែរ។ ភាពជោគជ័យនៃការប្រកួតកីឡាយោធា Army Games ការផ្លាស់ប្តូរក្រុមតន្រ្តីយោធាអន្តរជាតិ និងព្រឹត្ដិការណ៍ A80   គឺជាសិក្ខីភាពដែលបង្ហាញការទទួលខុសត្រូវខ្ពស់របស់កងកម្លាំងទាំងអស់ដែលរួមចំណែកដល់ភាពជោគជ័យនៃផ្នែកការទូតការពារជាតិរបស់ប្រទេស៕

បកប្រែដោយ Pham Diep