នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Buenos Aires លោក Marcelo Rodriguez ប្រធានគណៈទាក់ទងការបរទេសមជ្ឈិមបក្សកុម្មុយនិស្តអាហ្សង់ទីន បានចែករំលែកការវាយតម្លៃដ៏ស៊ីជម្រៅរបស់លោកអំពីសមិទ្ធផលលេចធ្លោរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងអាណត្តិមហាសន្និបាតបក្ស លើកទី ១៣ ក៏ដូចជាគោលនយោបាយការបរទេស និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់វៀតណាមក្នុងបរិបទនៃស្ថានភាពសកល និងតំបន់ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។

leftcenterrightdel
លោក Marcelo Rodriguez (រូបថត៖ VNA)

ក្នុងការវាយតម្លៃសមិទ្ធផលនៃមហាសន្និបាត លើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម លោក Marcelo Rodriguez បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ជាពិសេសរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមក្នុងការដឹកនាំយ៉ាងទូលំទូលាយនូវបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ជាពិសេសនៅពេលដែលវៀតណាមកំពុងរៀបចំអបអរសាទរខួបលើកទី៤០ នៃដំណើរការផ្លាស់ប្តូរថ្មី  (១៩៨៦ – ២០២៦)។

លោកបានកត់សម្គាល់ថា ជីវិតខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនវៀតណាមបានប្រសើរឡើងជាបន្តបន្ទាប់ តួនាទីដឹកនាំដោយផ្ទាល់ និងទូលំទូលាយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនៅតែបន្តពង្រឹង និងពង្រីក ខណៈដែលឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាមកំពុងត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង។

ទាក់ទងនឹងគោលនយោបាយការបរទេសរបស់វៀតណាម លោក Marcelo Rodriguez បានបញ្ជាក់ថា វៀតណាមបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី ពិពិធកម្មទំនាក់ទនងអន្តរជាតិ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងទូលំទូលាយ។ គោលនយោបាយការបរទេសរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទី ឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅក្នុងសហគមន៍អន្តរជាតិ។

ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លោក Marcelo Rodriguez បានថ្លែងថា នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងការបើកទ្វារ និងសមាហរណកម្មអន្តរជាតិ ការកើតឡើងអំពើរអវិជ្ជមានគឺជាបញ្ហាប្រឈមដែលមិនអាចជៀសវាងបាន។ ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថា បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋវៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ ដោយអនុវត្តដំណោះស្រាយដ៏ទូលំទូលាយ ដើម្បីទប់ស្កាត់ រកឃើញ និងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះករណីអំពើពុករលួយ ក្រោមទិសស្លោកថា ម៉ឺងម៉ាត់ គ្មានតំបន់ហាមឃាត់ និងគ្មានករណីលើកលែង៕

បកប្រែដោយ Duy Hoan