នៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីឆ្នាំមុន រដ្ឋាភិបាលបានកសាងច្បាប់ និងសេចក្តីសម្រេចចិត្តចំនួន ៩៩ សម្រាប់ដាក់ជូនរដ្ឋសភាដើម្បីអនុម័ត; តម្លាភាពក្នុងការកសាងច្បាប់ត្រូវបានលើកកំពស់ តាមរយៈការបង្កើនការពិគ្រោះយោបល់ ប្រជាជន បង្កើនការក្រេបយកមតិយោបល់ពីសហគ្រាស អ្នកវិទ្យាសាស្ត្រ និងអ្នកតាក់តែងច្បាប់។ល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នាពេលខាងមុខ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិករដ្ឋាភិបាល និងថ្នាក់ដឹកនាំមូលដ្ឋានផ្តោតលើការដឹកនាំការអនុវត្តភារកិច្ចនានាទាក់ទងនឹងការសុក្រិតស្ថាប័ន និងច្បាប់ ដោយកំណត់ថាស្ថាប័នគឺជាគោលដៅ ជាកម្លាំងចលករ និងជាធនធានសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ការទម្លុះទម្លាយក្នុងស្ថាប័នត្រូវតែផ្លាស់ប្តូរពី "ចំណុចកកស្ទះនៃចំណុចកកស្ទះ" ទៅជាគុណសម្បត្តិប្រកួតប្រជែងជាតិ។ ត្រូវតែផ្លាស់ប្តូរស្ថានភាពក្នុងការកៀរគរធនធានពីប្រជាជន សហគ្រាស និងសង្គមដើម្បីបម្រើគោលដៅកំណើនពីរខ្ទង់។ ផ្លាស់ថ្មីផ្នត់គំនិតក្នុងការកសាង ពីការផ្ដោតលើការគ្រប់គ្រង ទៅជាការស្ថាបនា និងការបម្រើ។ ស្មារតីគឺត្រូវធ្វើវិមជ្ឈការ និងផ្ទេរអំណាចឲ្យបានអតិបរមា ដោយប្រគល់ភារកិច្ចឲ្យអ្នកដែលអាចធ្វើបានល្អបំផុត”៕

បកប្រែដោយ Thanh Cong