នៅក្នុងបរិបទវៀតណាមកំពុងរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្ស សេចក្តីព្រាងឯកសារបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រាជ្ញទាំងក្នុងស្រុក និងអន្តរជាតិ។ លោកសាស្ត្រាចារ្យ Shimizu Masaki (សាកលវិទ្យាល័យ Osaka ប្រទេសជប៉ុន) វាយតម្លៃថា សេចក្តីព្រាងឯកសារបង្ហាញពីស្មារតីនៃ "ការរីកចម្រើនយ៉ាងឆាប់រហ័ស" និងភាពបន្ទាន់ខ្ពស់ ជាពិសេសការកំណត់វៀតណាមដែលឈានចូល "យុគសម័យថ្មី" - យុគសម័យនៃការរីកចម្រើយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិ។ គំនិតអភិវឌ្ឍសេដ្ឋកិច្ចសង្គមកំពុងផ្លាស់ប្តូរពីការផ្តោតលើល្បឿនទៅជាគុណភាព ដោយមានការកែលម្អប្រព័ន្ធច្បាប់ត្រូវបានចាត់ទុកថាជារបកគំហើញមួយដើម្បីបញ្ចេញធនធាន។

leftcenterrightdel
លោកសាស្ត្រាចារ្យ Shimizu Masaki សាកលវិទ្យាល័យ Osaka។ រូបថត៖ Pham Tuan/TTXVN

យោងតាមលោកសាស្ត្រាចារ្យ Shimizu ការសង្កត់ធ្ងន់លើនវានុវត្តន៍ សេដ្ឋកិច្ចបៃតង និងការធ្វើបរិវត្តកម្មឌីជីថលបង្ហាញថា វៀតណាមដឹងយ៉ាងច្បាស់អំពីហានិភ័យនៃអន្ទាក់ចំណូលមធ្យម ហើយប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតគំរូកំណើនរបស់ខ្លួន។ គុណសម្បត្តិប្រកួតប្រជែងរបស់ប្រទេសវៀតណាមកំពុងផ្លាស់ប្តូរពីកម្លាំងពលកម្មថោក និងធនធាន ទៅជា «បញ្ញា» និង «ទិន្នន័យ» ដោយហេតុនេះចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។

ទាក់ទងនឹងគោលនយោបាយការបរទេស លោកជឿជាក់ថា គោលនោយបាយការទូតប្រកបដោយភាពសកម្ម និងបត់បែននោះបានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើង។ ប្រទេសវៀតណាមមិនត្រឹមតែដើរតួនាទីធ្វើឱ្យមានតុល្យភាពក្នុងចំណោមមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងងើបឡើងដើម្បីក្លាយជា «ដៃគូស្ថាបនា» និងជាមជ្ឈមណ្ឌលតភ្ជាប់នៃតំបន់ ដោយបញ្ជាក់ពីជំហរឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងមានទំនួលខុសត្រូវរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍៕

បកប្រែដោយ Thanh Cong