ថ្ងៃទី១៥ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលលោក Eduard Stiphout អនុប្រធានសម្ព័ន្ធក្រុមហ៊ុន semiconductor ASML  ដែលជាក្រុមហ៊ុន semiconductor ឈានមុខគេលើពិភពលោក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលលោក Eduard Stiphout

ក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យក្រុមហ៊ុន ASML ពន្លឿនការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍ Semiconductor នៅប្រទេសវៀតណាម ហើយនិងគាំទ្រ និងភ្ជាប់សហគ្រាសវៀតណាមដែលមានសមត្ថភាពឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ ASML ដើម្បីធ្វើពិពិធកម្ម និងបង្កើនស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ ASML នៅក្នុងតំបន់អាស៊ី រួមទាំងការសិក្សាអំពីការបង្កើតការិយាល័យតំណាងនៅប្រទេសវៀតណាម ដើម្បីពង្រឹងការតភ្ជាប់ដោយផ្ទាល់ និងបញ្ជាក់ជាថ្មីនូវការសន្យាសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេលវែងរបស់សម្ព័ន្ធក្រុមហ៊ុន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកនាយករដ្ឋមន្ត្រីក៏បានស្នើ ឱ្យសម្ព័ន្ធក្រុមហ៊ុន ASML គាំទ្រសហគ្រាសវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផលិត ការស្រាវជ្រាវ ការសាកល្បង និងសេវាកម្មបច្ចេកទេស Semiconductor  ការផ្តល់ប្រឹក្សាអំពីស្តង់ដារបច្ចេកវិទ្យា និងការផ្ទេរបទពិសោធន៍គ្រប់គ្រងដើម្បីកសាងសមត្ថភាពផលិតកម្មក្នុងស្រុកបន្តិចម្តងៗ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តជានិច្ចក្នុងការរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់សហគ្រាសបរទេស រួមទាំង ASML ដើម្បីវិនិយោគ និងធ្វើអាជីវកម្មដោយជោគជ័យក្នុងរយៈពេលវែងនៅក្នុងប្រទេសវៀតណាម។

ដោយយល់ស្របនឹងយោបល់របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនោះ លោក Eduard Stiphout បានមានប្រសាសន៍ថា ASML កំពុងសិក្សាពីលទ្ធភាពនៃការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម។ សហការក្នុងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍ ពិចារណាពីលទ្ធភាពនៃការបង្កើតវត្តមានជាផ្លូវការ និងផ្គត់ផ្គង់ឧបករណ៍ដល់អតិថិជនមានសក្តានុពលនៅក្នុងប្រទេសវៀតណាម ដោយហេតុនេះអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី Semiconductor នៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Duy Hoan