នាថ្ងៃទី១៥ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ដែលអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការងារនៅប្រទេសវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា

ក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យវៀតណាម និងកម្ពុជា ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន។ វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជា ជាពិសេសសម្រាប់ផលិតផលដូចជា អង្ករ គ្រាប់ស្វាយចន្ទី និងកៅស៊ូ ដើម្បីលើកកម្ពស់ឧស្សាហកម្មកែច្នៃ និងនាំចេញនាំចូល ពង្រឹងការតភ្ជាប់ព្រំដែន និងច្រកទ្វារព្រំដែន និងស្វែងរកមធ្យោបាយដើម្បីខិតខំជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យកម្ពុជា ជួយ​សម្រួលដល់សហគ្រាសវៀតណាម ដែលវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា និងបន្តសម្របសម្រួលលើការបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនគោក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងជួយ​សម្រួលឋានៈស្របច្បាប់ រួមទាំងការផ្តល់សញ្ជាតិដល់ប្រជាជនដើមកំណើតវៀតណាម ដើម្បីឱ្យពួកគេមានការរស់នៅប្រកបដោយដោយស្ថិរភាព។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួប លោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់លោកស្រីឯកអគ្គរាជទូត ជា គឹមថា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាននានា និងការតភ្ជាប់ការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។

ចំពោះលោកស្រីឯកអគ្គរាជទូត ជា គឹមថា បានវាយតំលៃខ្ពស់ចំពោះកំណែទម្រង់ និងការបង្រួមក្បាលម៉ាស៊ីនរបស់ប្រទេសវៀតណាម និងបានសម្តែងទំនុកចិត្តថា មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងទទួលបានជោគជ័យយ៉ាងធំធេង ហើយវៀតណាមនឹងសម្រេចបាននូវគោលដៅ១០០ឆ្នាំទាំងពីររបស់ខ្លួនគឺ៖ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

បកប្រែដោយ Duy Hoan