ជាពិសេស កិច្ចសហប្រតិបត្តិការ​រវាងកងទ័ពការពារព្រំដែនខេត្ត និងកម្លាំងសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានពង្រឹងឥតឈប់ឈរ។ ខ្សែព្រំដែន និងបង្គោលព្រំដែនត្រូវបានរក្សាសភាដើម​ដដែល។  បន្តរក្សានិងពង្រឹងការការពារព្រំដែនជាតិប្រកបដោយសន្ដិភាព និងមិត្តភាព បង្កលក្ខណៈងាយសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសុខុមាលភាពសង្គមនៅតំបន់ព្រំដែន...

សហការគ្នាក្នុងការរក្សាសន្ដិភាពនៅតំបន់ព្រំដែន

ក្នុងកិច្ចពិភាក្សានាពេលថ្មីៗនេះរវាងកងទ័ពការពារព្រំដែនខេត្ត Dong Nai (វៀតណាម) និងស្នងការដ្ឋាននគរបាលនៃខេត្តទាំងបីគឺខេត្តត្បូងឃ្មុំ ខេត្ដក្រចេះនិងខេត្ដមណ្ឌលគីរី គណៈប្រតិភូទាំងពីរបានឯកភាពថា ក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាព ភាគីទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធនិងអនុវត្ដយ៉ាងល្អក្នុងការគ្រប់គ្រង និងការពារព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ដ Dong Nai (វៀតណាម) និងស្នងការដ្ឋាននគរបាលនៃខេត្តទាំងបីនៃកម្ពុជា បានចុះហត្ថលេខាស្ដីពីការបង្កើនការសហការក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន

លោកវរសេនីយ៍ឯក Nguyen Anh Duc មេបញ្ជាការរងបញ្ជាការដ្ឋានយោធាខេត្ត និងជាមេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dong Nai ឲ្យដឹងថា ឆ្នាំ២០២៥ កងទ័ពការពារព្រំដែនខេត្ត Dong Nai (វៀតណាម) និងស្នងការដ្ឋាននគរបាលនៃខេត្តចំនួនបីគឺត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី បានសហការរៀបចំសកម្មភាពផ្លាស់ប្តូគណៈប្រតិភូចំនួន ៣៩ លើក និងធ្វើការល្បាតរួមគ្នាចំនួន ១៥ លើក។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម និងបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជានិងថ្ងៃបុណ្យធំៗ ភាគីទាំងពីរបានផ្ញើលិខិតអបអរសាទរក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងការគោរពគ្នាទៅវិញទៅមក។

លោកវរសេនីយ៍ឯក Nguyen Anh Duc  បានអះអាងថា “សកម្មភាពទាំងនេះបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងអ្នកជិតខាងមិត្ដភាពនិងសាមគ្គីភាព សហការគ្នាក្នុងការដោះស្រាយហេតុការណ៍ដែលកើតឡើង រក្សាស្ថិរភាពតាមបណ្តោយព្រំដែន ដើម្បីការអភិវឌ្ឍទៅវិញទៅមក”។

អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាមនៃអគ្គស្នងការដ្ឋាននគរបាជាតិ បានបញ្ជាក់ថា៖ ការសហការគ្នាដ៏ល្អក្នុងការគ្រប់គ្រង និងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទក្នុងតំបន់ព្រំដែនរវាងកងទ័ពការពារព្រំដែនខេត្ដ Dong Nai (វៀតណាម) និងនគរបាលនៃខេត្តទាំងបីនៃកម្ពុជា បានរួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការពង្រឹងទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក។

កិច្ចសហប្រតិបត្តិការនេះក៏បង្ហាញផងដែរថា ភាគីទាំងពីរបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែន ដោយផ្លាស់ប្តូរព័ត៌មានដែលទាក់ទងនឹងការគ្រប់គ្រងនិងការពារព្រំដែន សកម្មភាពនៃឧក្រិដ្ឋកម្មព្រំដែនគ្រប់ប្រភេទ  ព្រមទាំងសហការគ្នាដោះស្រាយ   រក្សាយ៉ាងរឹងមាំនូវខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន ក្នុងស្មារតីសន្តិភាព និងមិត្តភាព។

បន្តសហការគ្នាប្រកបដោយប្រសិទ្ធភាព

លទ្ធផលនៃកិច្ចពិភាក្សាខាងលើគឺភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងកងទ័ពការពារព្រំដែនខេត្ដ Dong Nai (វៀតណាម) និងស្នងការដ្ឋាននគរបាលនៃខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី។

ក្នុងស្មារតីនៃការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក ភាគីទាំងពីរបានបញ្ជាក់ពីការបន្ដផ្លាស់ប្តូរព័ត៌មានដែលទាក់ទងទៅនឹងស្ថានភាពសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមតាមបណ្តោយព្រំដែនដូចជា សកម្មភាពរបស់កងកម្លាំងអរិភាពនិងអង្គការភេរវកម្មអន្តរជាតិ មុខសញ្ញារំលោភច្បាប់​វៀតណាមនិងកម្ពុជា។ បង្កាប់ករណីប្លន់ប្រដាប់អាវុធ ការជួញដូរមនុស្សឆ្លងដែន ការចេញចូលព្រំដែនខុសច្បាប់... ជាពិសេសការញុះញុង បំបែកបំបាកចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ។​

ទន្ទឹមនឹងនោះ ជំរុញការឃោសនាព័ត៌មានដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដើម្បីយល់ដឹងអំពីច្បាប់ និងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរ តាម​រយៈនោះចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្ដិសុខ សណ្ដាប់ធ្លាប់សង្គមនៅតំបន់ព្រំដែន។ បន្តសម្របសម្រួលក្នុងការល្បាត ត្រួតពិនិត្យប្រព័ន្ធបង្គោលព្រំដែនជាតិ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ ព្រមទាំងរក្សានិងការពារសមិទ្ធផលនៃការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep