គម្រោងទាំងនេះ រួមមាន៖ ការលើកកម្រិតគុណភាពខ្សែផ្លូវ Minh Chau - Quan Lan ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំ Ngoc Vung និងផ្លូវតភ្ជាប់ស្ពាន Van Don លេខ៣ ទៅកាន់តំបន់តាំងទីលំនៅថ្មី Doan Ket។

leftcenterrightdel
គម្រោងផ្លូវតភ្ជាប់ស្ពាន Van Don លេខ៣ ទៅកាន់តំបន់តាំងទីលំនៅថ្មី Doan Ket បានត្រៀមរួចរាល់សម្រាប់បើកដំណើរការ (រូបថត៖ baoquangninh.vn)

ក្នុងឱកាសនេះ Van Don នឹងចាប់ផ្តើមសាងសង់គម្រោងថ្មីចំនួន ១២ ក្នុងវិស័យអប់រំ ពាណិជ្ជកម្ម សេវាកម្ម ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ការលើកសោភ័ណ្ឌភាពទីក្រុង សួនឧទ្យាន និងគម្រោងគ្រប់គ្រងទឹកជំនន់ ដែលមានទុនវិនិយោគសរុបជាង ១,៤៥០ ពាន់លានដុង។ ក្នុងចំណោមគម្រោងទាំងនេះ គម្រោងជាច្រើនមានដើមទុនវិនិយោគសរុបច្រើន និងមានអត្ថន័យជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ដូចជា៖ ស្ពានឆ្លងកាត់ទន្លេ Mang ដែលតភ្ជាប់ កោះ Minh Chau - កោះ Quan Lan - កោះ Ban Sen ខ្សែផ្លូវចូលតំបន់ទីក្រុង Cai Rong និងការសាងសង់ផ្សារ Cai Rong ថ្មី។ល។

គម្រោងទាំងនេះ រួមចំណែកដល់ការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃតំបន់សេដ្ឋកិច្ចពិសេស Van Don ពង្រីកលំហអភិវឌ្ឍន៍ ជំរុញសេវាកម្ម ទេសចរណ៍ និងឡូជីស្ទិក ដោយឆ្ពោះទៅរកគោលដៅកសាង Van Don ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសជំនាន់ថ្មី៕

បកប្រែដោយ Thanh Cong