leftcenterrightdel
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងកម្មវិធី "ឈានចូលទីផ្សារអន្តរជាតិ” (GoGlobal) នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ (រូបថត៖ VOV)

លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យកំណត់មុខសញ្ញាដែលត្រូវការឧបត្ថម្ភ ហើយបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការជាក់ស្តែងរបស់សហគ្រាសដែលទទួលផល។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញរាល់គោលនយោបាយគាំទ្រការនាំចេញ និងវិនិយោគ នាបច្ចុប្បន្ន; ស្រាវជ្រាវអភិវឌ្ឍកម្មវិធីសមាសភាគដូចជា ការគាំទ្រការទិញយកនិងការរួមបញ្ចូលគ្នា (M&A) ជួយគាំទ្រការអភិវឌ្ឍផលិតផលហាឡាល់។ កម្មវិធីនេះត្រូវការនីតិវិធី និងដំណើរការច្បាស់លាស់ ដើម្បីឱ្យសហគ្រាសបានយល់ពីលក្ខខណ្ឌចូលរួម សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន; កំណត់យន្តការភាពជាដៃគូរវាងរដ្ឋ-ឯកជន និងលើកកម្ពស់តួនាទីរបស់សមាគមមុខរបរ។ បណ្តាក្រសួងនិងស្ថាប័ននានា ត្រូវបានទាមទារឱ្យចូលរួមក្នុងការអនុវត្តកម្មវិធីនេះ ក្នុងស្មារតីរួមដំណើរជាមួយសហគ្រាស ដោយរួមចំណែកនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ៕

តាម vovworld.vn