នៅក្នុងព្រឹត្តិការណ៍នេះ គណៈកម្មាធិការរៀបចំក៏បានបំផុសសប្តាហ៍អាវផាយវៀតណាមនៅប្រទេសជប៉ុនជាមួយនឹងសារ "ភ្ជាប់ - ថែរក្សា - ផ្សព្វផ្សាយ"។ កម្មវិធីនេះមានការចូលរួមពីតំណាងស្ថានអគ្គកុងស៊ុល សមាគមវៀតណាម និងស្ត្រីជាច្រើនដែលរស់នៅ សិក្សា និងធ្វើការនៅក្នុងតំបន់ Kansai។

ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Van Loi ប្រធានការិយាល័យស្ថានអគ្គកុងស៊ុល វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ស្ត្រីវៀតណាមក្នុងការអភិរក្សប្រពៃណីគ្រួសារ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងកសាងរូបភាពនៃសហគមន៍ជនវៀតណាមដ៏រឹងមាំ និងសាមគ្គីនៅប្រទេសជប៉ុន។ លោកបានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលតែងតែយកចិត្តទុកដាក់ រួមដំណើរ និងគាំទ្រសកម្មភាពជាក់ស្តែងដែលមានគោលបំណងជួយដល់ស្ត្រី និងគ្រួសារវៀតណាមនៅប្រទេសជប៉ុន។

leftcenterrightdel
គណៈកម្មាធិការរៀបចំ និងភ្ញៀវដែលចូលរួមក្នុងព្រឹត្តិការណ៍ (រូបថត៖ vovworld.vn)

លោកស្រី Le Thuong តំណាងគណៈកម្មាធិការរៀបចំ ប្រធានសហគមន៍ជនវៀតណាមនៅតំបន់ Kansai បានឲ្យដឹងថា សិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សមាគម ក្នុងគោលបំណងបង្កើតឱកាសជួបជុំ តភ្ជាប់ ចែករំលែក និងលើកតម្កើងតម្លៃល្អរបស់ស្ត្រីវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើត។ នេះជាឱកាសមួយសម្រាប់ពង្រឹងការតភ្ជាប់រវាងសមាគម និងសហគមន៍ជនវៀតណាមនៅក្នុងតំបន់ Kansai ផងដែរ។

ក្រៅពីសិក្ខាសាលានេះ កម្មវិធីនេះក៏មានការសម្តែងសិល្បៈពិសេសជាច្រើនអំពីគ្រួសារ ស្រុកកំណើត និងប្រទេសជាតិ រួមជាមួយនឹងម្ហូបប្រពៃណីរបស់វៀតណាម។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ គណៈកម្មាធិការរៀបចំបានបំផុសសប្តាហ៍អាវផាយវៀតណាមនៅប្រទេសជប៉ុន ដោយអំពាវនាវដល់សហគមន៍នារីវៀតណាមស្លៀកអាវផាយក្នុងសកម្មភាពសហគមន៍ ការសិក្សា និងធ្វើការ ដើម្បីលើកតម្កើងសម្រស់ប្រពៃណី និងផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តភក្តិអន្តរជាតិ។

សិក្ខាសាលាបានបន្សល់ទុកនូវចំណាប់អារម្មណ៍វិជ្ជមានជាច្រើន និងបន្តផ្សព្វផ្សាយស្មារតីសាមគ្គីភាព សេចក្តីស្រឡាញ់ និងការឆ្ពោះទៅឫសគល់របស់សហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន៕

បកប្រែដោយ Thuy Anh