VIATT 2026 ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានជម្រុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) និងក្រុមហ៊ុន Messe Frankfurt Group (អាល្លឺម៉ង់)។

leftcenterrightdel
ប្រតិភូ និងអ្នកទស្សនានៅក្នុងការតាំងពិព័រណ៍ (រូបថត៖ គណៈកម្មាធិការរៀបចំ)

VIATT 2026 មានស្តង់ជិត ១០០០ ស្តង់ពីធុរកិច្ចជាតិ និងអន្តរជាតិជាង ៤៥០ មកពីប្រទេស និងដែនដីចំនួន២១ នៅទូទាំងពិភពលោក។ នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ក៏មានវេទិកា និងសន្និសីទឯកទេសផងដែរ៖ វេទិកាផ្លាស់ប្តូរឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ក្រោមប្រធានបទ "អស្ថិរភាពពាណិជ្ជកម្មក្នុងឆ្នាំ២០២៦" ដែលវិភាគនិន្នាការ បញ្ហាប្រឈម និងឱកាសនៃឧស្សាហកម្មនេះនាពេលខាងមុខ។ សន្និសីទស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាម រួមមានសិក្ខាសាលា និងការពិភាក្សាលើការអនុវត្តបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាថ្មីៗ ការអនុលោមតាមស្តង់ដារអន្តរជាតិ និងការរំពឹងទុករបស់ម៉ាកយីហោសកលក្នុងរយៈពេលខាងមុខ...

VIATT គឺជាព្រឹត្តិការណ៍មួយនៅក្នុងបណ្ដាញ Texpertise ដែលជាបណ្តាញអាជីវកម្មវាយនភណ្ឌ និងកាត់ដេរសកលរបស់ Messe Frankfurt ដែលជាអង្គភាពរៀបចំព្រឹត្តិការណ៍វាយនភណ្ឌ និងកាត់ដេរឈានមុខគេរបស់ពិភពលោក។ បណ្តាញនេះមានការចូលរួមពីអ្នកចូលរួមជាង ៥០០,០០០ នាក់មកពី ១១ ប្រទេស ជាមួយនឹងពិព័រណ៍ពាណិជ្ជកម្មវាយនភណ្ឌ និងកាត់ដេរអន្តរជាតិជាង៥០៕

បកប្រែដោយ Thanh Cong