បង្កើតរបកគំហើញថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំង
កប.អនឡាញ - លោក Benoit Clocheret បានថ្លែងថា បច្ចុប្បន្ន Artelia មានបុគ្គលិកប្រមាណ ៨០០នាក់នៅក្នុងប្រទេសវៀតណាម ហើយចាត់ទុកប្រទេសវៀតណាមជាទីផ្សារសំខាន់មួយរបស់ខ្លួន។
នាថ្ងៃទី២០ ខែកុម្ភៈ លោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង បានជួបជាមួយលោក Benoit Clocheret អនុប្រធាន MEDEF International ជាផ្នែកទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចបរទេស និងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងសហព័ន្ធនិយោជកបារាំង (MEDEF) ជាប្រធានក្រុមប្រឹក្សាធុរកិច្ចបារាំង-វៀតណាម និងជាប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Artelia រួមជាមួយតំណាងមកពីសាជីវកម្ម និងអាជីវកម្មធំៗជាច្រើនរបស់បារាំង។
ក្នុងជំនួប លោកឯកអគ្គរដ្ឋទូត Trinh Duc Hai បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់វៀតណាមក្នុងការទាក់ទាញដើមទុនវិនិយោគដែលមានគុណភាពខ្ពស់ពីប្រទេសបារាំងទៅក្នុងវិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទីក្រុងឆ្លាតវៃ ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត (AI) បន្ទះឈីប ភស្តុភារ ការថែទាំសុខភាព និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ លោកឯកអគ្គរដ្ឋទូតបានស្នើសុំឱ្យ MEDEF International ជំរុញបារាំងឲ្យបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗ។
    |
 |
|
លោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង និងលោក Benoit Clocheret អនុប្រធាន MEDEF International ប្រធានក្រុមប្រឹក្សាធុរកិច្ចបារាំង-វៀតណាម និងជាប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Artelia Group (រូបថត៖ Ngoc Hiep/TTXVN) |
ចំពោះ លោក Benoit Clocheret បានថ្លែងថា បច្ចុប្បន្ន Artelia មានបុគ្គលិកប្រមាណ ៨០០ នាក់នៅក្នុងប្រទេសវៀតណាម ហើយចាត់ទុកប្រទេសវៀតណាមជាទីផ្សារសំខាន់មួយរបស់ខ្លួន មិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្នែកយុទ្ធសាស្ត្រទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្សផងដែរ។ MEDEF International កំពុងផ្សព្វផ្សាយយ៉ាងសកម្មអំពីប្រទេសវៀតណាមជា "គោលដៅយុទ្ធសាស្ត្រ" របស់សហគមន៍ធុរកិច្ចបារាំង។ ប្រទេសវៀតណាមត្រូវបានចាត់ទុកថាជាទីផ្សារដែលមានសក្តានុពលដ៏អស្ចារ្យ ដែលសមនឹងទទួលបានការចាប់អារម្មណ៍បន្ថែមទៀតនៅក្នុងយុទ្ធសាស្ត្រពង្រីកអន្តរជាតិរបស់ធុរកិច្ចបារាំង។
ក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលការរៀបចំវេទិកាធុរកិច្ចវៀតណាម-បារាំងលើកទី២ នៅប្រទេសបារាំង ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែមិថុនា។ វិស័យសហប្រតិបត្តិការដែលអាចពិភាក្សានៅក្នុងជំនួបរួមមាន ការដឹកជញ្ជូន (ផ្លូវដែកល្បឿនលឿន រថភ្លើងក្រោមដី អាកាសចរណ៍) ថាមពល (ថាមពលកកើតឡើងវិញ ថាមពលនុយក្លេអ៊ែរ) ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បន្ទះឈីប ការថែទាំសុខភាព អវកាស ឧស្សាហកម្មការពារជាតិ និងឧស្សាហកម្មសមុទ្រ៕
បកប្រែដោយ Duy Hoan