ពិធីបុណ្យវៀតណាម-ជប៉ុនលើកទី១១ នៅទីក្រុងហូជីមិញ ត្រូវបានគេរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ៤៥០,០០០នាក់
កប.អនឡាញ - ពិធីបុណ្យវៀតណាម-ជប៉ុនលើកទី១១ នៅទីក្រុងហូជីមិញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែមីនា នៅឧទ្យាន ២៣ កញ្ញា រួមចំណែកដល់ការពង្រឹងការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព។
ពិធីបុណ្យវៀតណាម-ជប៉ុនលើកទី១១ នៅទីក្រុងហូជីមិញ (JVF11) ដែលមានប្រធានបទ “កាន់ដៃគ្នា កុមារ - ផែនដី - អនាគត” នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៧-៨ ខែមីនា នៅឧទ្យាន ២៣ កញ្ញា សង្កាត់ Ben Thanh។ នៅក្នុងសន្និសីទសារព័ត៌មានណែនាំពិធីបុណ្យដែលបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងហូជីមិញ លោក Pham Dut Diem នាយកមន្ទីការបរទេសទីក្រុងហូជីមិញ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកចូលរួមប្រមាណ ៤៥០,០០០នាក់។
    |
 |
|
Poster នៃពិធីបុណ្យវៀតណាម-ជប៉ុន លើកទី១១ ឆ្នាំ២០២៦ |
អញ្ជើញចូលរួមសន្និសីទសារព័ត៌មានផងដែរ លោក Ono Masuo អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហូជីមិញ បានមានប្រសាសន៍ថា ពិធីបុណ្យវៀតណាម-ជប៉ុនលើកទី១១ នៅទីក្រុងហូជីមិញ នឹងមានការចូលរួមពីអង្គការជប៉ុនជាច្រើន ជាពិសេសគណៈប្រតិភូមកពីហុកកៃដូ ដែលចូលរួមក្នុងសកម្មភាពផ្លាស់ប្តូររវាងប្រជាជនជប៉ុន និងប្រជាជនទីក្រុងហូជីមិញ។
ពិធីបុណ្យនេះរួមមានសកម្មភាពដូចជា៖ កម្មវិធីផ្លាស់ប្តូរពាណិជ្ជកម្ម ម្ហូបអាហារ និងទេសចរណ៍ ការផ្សព្វផ្សាយផលិតផលវៀតណាម និងជប៉ុន និងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈរវាងវៀតណាម និងជប៉ុន និងសិក្ខាសាលាស្តីពីនិន្នាការទេសចរណ៍វៀតណាម-ជប៉ុន សកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា និងការផ្លាស់ប្តូរយុវជនរវាងទីក្រុងហូជីមិញ និងជប៉ុន។
យោងតាមគណៈកម្មការរៀបចំ កម្មវិធី និងព្រឹត្តិការណ៍ជាច្រើនត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងពិធីបុណ្យវៀតណាម-ជប៉ុន នៅទីក្រុងហូជីមិញ ដូចជា៖ សិក្ខាសាលាស្តីពី"ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតប្រកបដោយចីរភាព និងឆ្ពោះទៅរកចក្ខុវិស័យនៃទីក្រុងអូឡាំពិក" ព្រឹត្តិការណ៍ COS-MIC ASIA ក្នុង JVF ការប្រកួតរចនាអាវផាយ សិក្ខាសាលារចនាគីម៉ូណូ ពិធីបុណ្យ YOSAKOI លើកទី១ ការសម្តែង និងការផ្លាស់ប្តូរតន្ត្រីប្រពៃណីវៀតណាម និងជប៉ុន…
បកប្រែដោយ Duy Hoan