សារទូរលេខនេះ តម្រូវឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចចំនួន ១២៣ ដោយផ្តោតលើក្រុមបញ្ហាសំខាន់ៗចំនួន ៥ រួមមាន៖ ក្របខ័ណ្ឌច្បាប់; ការគ្រប់គ្រងកងនាវា; ការត្រួតពិនិត្យ ការគ្រប់គ្រង និងតាមដាននាវានេសាទ; ការតាមដានប្រភពដើមជលផល; ការអនុវត្តច្បាប់ និងការដោះស្រាយការរំលោភបំពាន ស្របតាមអនុសាសន៍ចំនួន ៥ របស់ EC។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

សារទូរលេខនេះបានសង្កត់ធ្ងន់ថា កម្មវិធី សេណារីយ៉ូ និងខ្លឹមសារនៃការងារជាមួយក្រុមអធិការរបស់ EC ត្រូវការតាក់តែងយ៉ាងទូលំទូលាយ និងជាក់លាក់ ដោយកំណត់ការទទួលខុសត្រូវច្បាស់លាស់រវាងស្ថាប័ន និងអង្គភាពនីមួយៗទទួលបន្ទុករៀបចំសំណុំរឿង និងឯកសារគតិយុត្តិ។ តាមផែនការ ក្រុមអធិការរបស់ EC នឹងធ្វើការត្រួតពិនិត្យលើកទី ៥ នៅដើមខែមីនាខាងមុខនេះ៕

បកប្រែដោយ Thanh Cong