leftcenterrightdel
លោកវរសេនីយ៍ឯក Pham Van Tu ថ្លែងក្នុងពិធីបិទវគ្គ

លោកវរសេនីយ៍ឯក Pham Van Tu នាយកមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព បានអបអរសាទរដល់នាយទាហានកងយោធពលខេមរភូមិន្ទ ចំនួន ១៥ រូប ដែលបានបញ្ចប់វគ្គបំប៉នជំនាញដោយជោគជ័យ។ លោកវរសេនីយ៍ឯក Pham Van Tu បានសង្កត់ធ្ងន់ថា ដោយមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការនិងស្អិតរមួត មជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ពបានខិតខំចែករំលែកបទពិសោធន៍ជាក់ស្តែងជាច្រើន ដើម្បីជួយនាយទាហានកងយោធពលខេមរភូមិន្ទយល់ច្បាស់អំពីការផលិតកម្មវិធីវិទ្យុនិងទូរទស្សន៍។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Van Tu​​ ប្រគល់វិញ្ញាបនបត្រជូននាយទាហាន​កងយោធពលខេមរភូមិន្ទ

លោកវរសេនីយ៍ឯក Pham Van Tu ជឿជាក់យ៉ាងមុតមាំថា ជាមួយចំណេះដឹងនិងបទពិសោធន៍ដែលបានសិក្សាពីវគ្គបំប៉នជំនាញនេះ នាយទាហានកងយោធពលខេមរភូមិន្ទនឹងមានកម្មវិធីវិទ្យុ និងទូរទស្សន៍ដ៏ល្អឥតខ្ចោះ បម្រើការងារឃោសនាក្នុងកងយោធពលខេមរភូមិន្ទនិយាយដោយឡែក និងប្រទេសកម្ពុជានិយាយរួម៕

បកប្រែដោយ Pham Diep