ដំណើរទស្សនកិច្ចការងាររបស់លោកនាយឧត្តមសេនីយ៍ ផន ណារ៉ា គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ទទួលជួបលោកនាយឧត្តមសេនីយ៍ ផន ណារ៉ា

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជា សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ការរក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាព ការបណ្តុះបណ្តាល ការហ្វឹកហាត់ ការគ្រប់គ្រង និងការពារព្រំដែន ការជួបប្រាស្រ័យ និងការចងមេត្រីភាព ការអប់រំ និងឃោសនាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកនាយឧត្តមសេនីយ៍ ផន ណារ៉ា

រីឯលោកនាយឧត្តមសេនីយ៍ ផន ណារ៉ា បានអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលវៀតណាមសម្រេចបានក្នុងវិស័យផ្សេងៗ ព្រមទាំងពាំនាំការសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ លោកនាយឧត្តមសេនីយ៍ ផន ណារ៉ា បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Phung Si Tan អំពីលទ្ធផលនៃជំនួបធ្វើការជាមួយកងឯកភាពទ័ពជំនាញគីមីសាស្ត្រ។

ដោយសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យគីមីសាស្ត្រសម្រាប់កងទ័ពរបស់ប្រទេសនីមួយៗ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបធ្វើការ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើថា នាពេលខាងមុខ ស្ថាប័នទាំងពីរគប្បីពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកបទពិសោធន៍វិជ្ជាជីវៈ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់យោបល់ដល់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរលើវិស័យឯកទេស។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម គាំទ្រជានិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងឯកភាពទ័ពជំនាញគីមីសាស្ត្រ និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្មកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Huyen Trang