ក្នុងរយៈពេលជាងមួយខែនៃការបំពេញភារកិច្ចក្នុងដំណាក់កាលថ្មី (រដូវប្រាំងឆ្នាំ ២០២៥-២០២៦) ព្រៃឈើនៃខេត្តបាត់ដំបង បានក្លាយជាកន្លែងដែលយុទ្ធជននៃក្រុម K៧៣ ជីកកកាយដីដោយមិននឿយហត់ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី។ លោកអនុសេនីយ៍ឯក Nguyen Thanh Thanh ជំនួយការទទួលបន្ទុកគោលនយោបាយ និងចលនាមហាជននៃក្រុម K៧៣ បានចែករំលែកថា នេះជាលើកដំបូងដែលខ្ញុំទៅបំពេញភារកិច្ចនេះ ហើយឥឡូវនេះ ខ្ញុំពិតជាយល់អំពីការលំបាករបស់សមមិត្តរបស់ខ្ញុំនៅក្នុងប៉ុន្មានឆ្នាំកន្លងមក។ ទោះបីជាមានការលំបាកក៏ដោយ ក៏ខ្ញុំកាន់តែយល់ច្បាស់អំពីអត្ថន័យនៃភារកិច្ចនេះ។ នេះមិនមែនគ្រាន់តែជាភារកិច្ចនោះទេ ប៉ុន្តែជាការសន្យាចំពោះប្រជាជន ថ្នាក់ដឹកនាំ និងមិត្តរួមអាវុធ។

leftcenterrightdel
ក្រុម K៧៣ ប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងស័យសង្គ្រាមនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា

នៅបច្ចុប្បន្ន សមរភូមិបានផ្លាស់ប្តូរជាច្រើន។ កន្លែងខ្លះត្រូវបានគ្របដណ្តប់ក្រាស់ដោយព្រៃ។ នៅកន្លែងផ្សេងទៀត មនុស្សបានឈូសឆាយដីសម្រាប់ធ្វើស្រែចម្ការ។ល។ ដូច្នេះ រាល់រឿងរ៉ាវ និងការចងចាំរបស់ប្រជាជននៅមូលដ្ឋានត្រូវបានសមាជិកក្រុមចាត់ទុកថាជាព័ត៌មានដ៏មានតម្លៃ។ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានតែមួយ ក្រុមត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រ ដោយចាប់ផ្តើមពីព្រឹកព្រលឹម ហើយត្រឡប់ទៅមូលដ្ឋានវិញនៅពេលយប់ជ្រៅ សម្លៀកបំពាក់របស់ពួកគេសើមជោក ខ្លួនអស់កម្លាំង។

នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដំណើររបស់ក្រុម K៧១ ក៏ពិបាកដូចគ្នាដែរ។ ពេលខ្លះ ក្រុមត្រូវដើរកាត់វាលស្រែលិចទឹក កាន់ថង់ឧបករណ៍ឆ្លងកាត់ភក់ ហើយនៅពេលដែលភ្លៀងបានធ្លាក់មក តែគ្មាននរណាម្នាក់ចាកចេញពីទីតាំងរបស់ខ្លួនឡើយ។ លោកវរសេនីយ៍ទោ Nguyen Hoai Thanh ប្រធាននយោបាយនៃក្រុម K៧១ បានឲ្យដឹងថា “ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីគឺជាភារកិច្ចនយោបាយពិសេសផង និងជាមនោសញ្ចេតនាដ៏ពិសិដ្ឋចំពោះយុទ្ធជនពលីផង។ សូម្បីយុទ្ធជនពលីតែម្នាក់នៅតែដេកនៅទីនេះ យើងមានកាតព្វកិច្ចស្វែងរកដោយអស់ពីចិត្ត ដោយការដឹងគុណ និងដោយកិត្តិយសរបស់យុទ្ធជនម្នាក់”។

រហូតមកដល់បច្ចុប្បន្ន ក្រុម K៧១ និង K៧៣ បានស្វែងរកអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៣២ អដ្ឋិធាតុ។ អដ្ឋិធាតុនីមួយៗតំណាងឲ្យដំណើរដ៏លំបាកមួយ និងជាជំហានដើរឆ្លងកាត់ដីដ៏គ្រោះថ្នាក់ និងអាកាសធាតុដ៏អាក្រក់ សូម្បីតែប្រឈមមុខនឹងគ្រោះថ្នាក់។ ជាងកន្លះសតវត្សរ៍បន្ទាប់ពីសង្គ្រាម នៅក្នុងព្រៃជ្រៅនៃប្រទេសជិតខាង យុទ្ធជននៃក្រុម K បន្តដំណើរនៃការតបស្នងសងគុណ ជាមួយការដឹងគុណ និងការបញ្ជាពីបេះដូងរបស់ពួកគេ៕

បកប្រែដោយ Thuy Anh