ក្នុងរដូវប្រាំង ២០២២-២០២៣ នៅកម្ពុជា គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Dak Lak បានដឹកនាំក្រុម K៥១ ក្នុងការបំពេញល្អភារកិច្ចនៅភូមិសាស្រ្តស្រុកចំនួន ៤ និងទីក្រុងមួយនៃខេត្តមណ្ឌលគិរី ហើយទទួលបានព័ត៌មានចំនួន ៤០០ អំពីផ្នូររបស់យុទ្ធជនពលី និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២ អដ្ឋិធាតុ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ក្នុងសន្និសីទ ប្រតិភូទាំងអស់បានផ្ដល់យោបល់ និងដំណោះស្រាយដើម្បីជម្រុញការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងប្រទេស និងនៅកម្ពុជា។ ក្នុងនោះ ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងអនុវត្តឲ្យបានល្អនូវគោលនយោបាយសម្រាប់កងកម្លាំងប្រមូល និងស្វែងរកអដ្ឋិធាតុយុទ្ធជនពលី ទទួលបានព័ត៌មានពីអតីតយុទ្ធជន និងប្រជាពលរដ្ឋ រៀបចំការពិនិត្យនៅតាមមូលដ្ឋាននៅក្នុងខេត្ត Dak Lak និងក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ដែលពីមុនជាសមរភូមិនៃកងទ័ពវៀតណាម៕

បកប្រែដោយ Thanh Cong