ក្រុម K៧៣ ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២២ អដ្ឋិធាតុក្នុងដំណាក់កាលលើកទី២២ (រដូវប្រាំង ២០២២-២០២៣)
កប.អនឡាញ - នាថ្ងៃទី ៣០ ខែមិថុនា នៅច្រកទ្វារអន្តរជាតិ Binh Hiep ទីរួមខេត្ត Kien Tuong គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Long An បានរៀបចំពិធីទទួលស្វាគមន៍ក្រុម K៧៣ ដែលបានសម្រេចភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំនៅកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី Tran Vinh Ngoc អនុប្រធាននយោបាយ យោធភូមិភាគទី៧ ប្រធានគណៈកម្មការដឹកនាំលេខ៥១៥ យោធភូមិភាគីទី៧ បានអញ្ជើញចូលរួមក្នុងពិធីនេះ។
ក្នុងដំណាក់កាលលើកទី២២ (រដូវប្រាំងឆ្នាំ ២០២២-២០២៣) ចំនួនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍គឺ ១២២ អដ្ឋិធាតុ។ បន្ទាប់ពីដំណាក់កាលប្រមូលអដ្ឋិធាតុយុទ្ធជនពលីលើកទី២២ ពីឆ្នាំ២០០១ ដល់បច្ចុប្បន្ន ក្រុម K៧៣ បញ្ជាការដ្ឋានយោធាខេត្ត Long An ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ២,៣៧៣ អដ្ឋិធាតុ និងផ្នូរចំនួន ៦ (ដែលមានប្រហែល ២៨០ អដ្ឋិធាតុ)។
|
|
លោកឧត្តមសេនីយ៍ត្រី Tran Vinh Ngoc ប្រគល់អំណោយដល់ក្រុមសហការខេត្តប៉ៃលិន និងខេត្តស្វាយរៀង និងអបអរសាទរក្រុម K៧៣ ដែលសម្រេចបេសកកម្មដោយជោគជ័យ |
ថ្លែងមតិនៅពិធីនេះ លោកវរសេនីយ៍ឯក Nguyen Minh Tan អនុប្រធាននយោបាយ បញ្ជាការដ្ឋានយោធាខេត្ត Long An បានអបអរសាទរចំពោះក្រុម K៧៣ បានសម្រេចភារកិច្ចដោយជោគជ័យ។ នោះហើយជាលទ្ធផលនៃស្មារតីសាមគ្គីភាព និងជាប្រសិទ្ធភាពនៃការអប់រំអំពីនយោបាយ និងយល់ជ្រួតជ្រាបភារកិច្ច ការខិតខំជំនះរាល់ការលំបាក ដើម្បីបំពេញភារកិច្ចដោយជោគជ័យរបស់ក្រុមការងារ K៧៣។
ក្នុងឱកាសនេះ គណៈកម្មការដឹកនាំលេខ៥១៥ យោធភូមិភាគទី៧ និងគណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Long An បានប្រគល់អំណោយដើម្បីអំណរគុណដល់ក្រុមសហការខេត្តប៉ៃលិន និងខេត្តស្វាយរៀង និងអបអរសាទរក្រុម K៧៣ ដែលបានត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនោះ ក្រុមបានទៅអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅវិមានយុទ្ធជនពលីនៃក្រុម K៧៣៕
បកប្រែដោយ Thanh Cong