ថ្លែងក្នុងពិធីនេះ លោកស្រី H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការដឹកនាំការស្វែងរក ប្រមូល កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មការដឹកនាំលេខ ៥១៥) ខេត្ត Dak Lak បានកោតសរសើរចំពោះស្នាដៃដែលក្រុម K៥១ សម្រេចបាន។ ក្នុងបំណងបំពេញគោលដៅ និងភារកិច្ចក្នុងរដូវប្រាំង ឆ្នាំ២០២៣-២០២៤ លោកស្រី H’Yim Kdoh បានស្នើឲ្យបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បន្តបង្កើនការដឹកនាំ និងការត្រួតពិនិត្យក្រុម K៥១ ក្នុងដំណើរការបំពេញភារកិច្ច ផ្ដល់យោបល់ជូនគណៈកម្មការដឹកនាំលេខ ៥១៥ របស់ខេត្ត អំពីគោលនយោបាយការដោះស្រាយបញ្ហាដែលកើតឡើង និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ក្រុមក្នុងការបំពេញការងារ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Vo Van Hung ប្រធាននយោបាយយោធភូមិភាគទី ៥ ប្រគល់ប័ណ្ណសរសើរពីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ដល់ក្រុម និងបុគ្គលនៃក្រុម K៥១

សម្រាប់ក្រុម K៥១ គប្បីធ្វើការងារឲ្យបានល្អក្នុងការអប់រំកម្មាភិបាល និងយុទ្ធជន ជំរុញការងារចលនាមហាជន គោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យកងទ័ព ការណែនាំ និងបទបញ្ជារបស់ថ្នាក់ខាងលើ បទប្បញ្ញត្តិក្នុងទំនាក់ទំនងអន្តរជាតិ និងគោរពទំនៀមទម្លាប់របស់ប្រជាជននៃប្រទេសកម្ពុជា។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត Dak Lak និងយោធភូមិភាគទី៥ បានប្រគល់ប័ណ្ណសរសើរដល់ក្រុម និងបុគ្គលដែលមានស្នាដៃល្អក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនដែលពលីជីវិត នៅរដូវប្រាំងឆ្នាំ ២០២២-២០២៣៕

បកប្រែដោយ Thanh Cong