ក្នុងពិធីនោះ បញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានប្រកាសសេចក្តីសម្រេចស្ដីពីការបញ្ជូនកងកម្លាំងទៅចូលរួមបំពេញភារកិច្ចស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី និងរាយការណ៍អំពីការត្រៀមរៀបចំ និងប្រគល់ភារកិច្ចជូនក្រុម K៩២ ដែលទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី (រដូវប្រាំង ២០២៣-២០២៤)។

ក្រុម K៩២ នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០១ ហើយទទួលភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ដចំនួន ៤  គឺកំពត កែប ព្រះសីហនុ និងកោះកុង។

leftcenterrightdel
ប្រតិភូជូនដំណើរកម្មាភិបាល និងយុទ្ធជននៃក្រុម K៩២ ទៅបំពេញភារកិច្ច (រូបថត៖ vov.vn)

ឆ្លងកាត់ ២២ ដងនៃការអនុវត្តភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា ចាប់ពីឆ្នាំ២០០១ មកដល់បច្ចុប្បន្ន ក្រុម K៩២ នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២.១០៥ អដ្ឋិធាតុ ក្នុងនោះ អដ្ឋិធាតុចំនួន ១៣៥ ត្រូវបានកំណត់អត្តសញ្ញាណ។

ដើម្បីត្រៀមរៀបចំសម្រាប់ការងាររដូវប្រាំង ២០២៣ - ២០២៤ គណៈកម្មការដឹកនាំលេខ ៥១៥ បានបញ្ជាឲ្យបញ្ជាការដ្ឋានយោធាខេត្ត Kien Giang សហការជាមួយមន្ទីរ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរៀបចំកិច្ចពិភាក្សាជាមួយគណៈកម្មការជំនាញនៃបណ្ដាខេត្តរបស់ប្រទេសកម្ពុជាអំពីពេលវេលា កងកម្លាំង មធ្យោបាយ ឧបករណ៍ ទីតាំង និងតំបន់ដើម្បីរៀបចំការស្វែងរក និង​ប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ល៕

បកប្រែដោយ Thuy Anh