នៅថ្ងៃទី៤ និងទី៥ ខែកុម្ភៈ ក្រុមការងារនៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak ដឹកនាំដោយលោកវរសេនីយ៍ឯក Dinh Van Hung សមាជិកគណៈកម្មាធិការបក្សខេត្ត អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak បានទៅសួរសុខទុក្ខ ត្រួតពិនិត្យ និងជូនពរកម្មាភិបាលយុទ្ធជននៃក្រុម K៥១ ដែលកំពុងបំពេញបេសកកម្មរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រកម្ពុជា) ក្នុងរដូវប្រាំងឆ្នាំ២០២៥-២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៦។

leftcenterrightdel
លោកវរសេនីយ៍ឯក Dinh Van Hung ចុះត្រួតពិនិត្យក្រុម K៥១

leftcenterrightdel
ក្រុមការងារនៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak អុជធូបគោរពវិញ្ញាណក្ខន្ធវីរជនយុទ្ធជនពលីដែលទើបនឹងបានប្រមូល

leftcenterrightdel
ក្រុមការងារនៃគណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Dak Lak  បានត្រួតពិនិត្យកន្លែងស្នាក់នៅរបស់ក្រុម K51
leftcenterrightdel
ក្រុមការងារបានត្រួតពិនិត្យការងារបង្ករបង្កើនផលរបស់ក្រុម K51

ក្នុងអំឡុងពេលទស្សនកិច្ចត្រួតពិនិត្យ និងជូនពរឆ្នាំថ្មីក្រុម K៥១ លោកវរសេនីយ៍ឯក Dinh Van Hung បានទទួលស្គាល់ និងវាយតំលៃខ្ពស់ចំពោះស្មារតីរបស់អង្គភាពក្នុងការជំនះការលំបាក រក្សាសតិអារម្មណ៍ ជំហរយ៉ាងរឹងមា និងកំណត់ល្អភារកិច្ចរបស់ខ្លួន។ អង្គភាពបានប្រែក្លាយការលំបាកទៅជាសកម្មភាព ដោយពង្រីកកម្លាំងរួម កសាងទំនាក់ទំនងសាមគ្គីភាព សេចក្តីស្រឡាញ់ និងការគាំទ្រគ្នាទៅវិញទៅមក រក្សារឹងមាំនូវអត្តចរិត និងប្រពៃណីរបស់កងទ័ព គោរពយ៉ាងតឹងរ៉ឹងនូវបទបញ្ជា  វិន័យ។ តែងតែយកចិត្តទុកដាក់ និងកសាងទំនុកចិត្ត ឆន្ទៈរបស់កម្មាភិបាល យុទ្ធជន ដោយលើកកម្ពស់តម្លៃដ៏ថ្លៃថ្នូរ និងផ្សព្វផ្សាយរូបភាពកងទ័ពលោកអ៊ំហូនៅប្រទេសកម្ពុជា។

leftcenterrightdel
គណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Dak Lak ប្រគល់អំណោយដល់កម្មាភិបាល យុទ្ធជន នៃក្រុម K៥១ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

leftcenterrightdel
គណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Dak Lak ប្រគល់អំណោយដល់កម្មាភិបាលយុទ្ធជននៃក្រុម K៥១ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម គណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak  បានប្រគល់អំណោយពីគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធាលេខ៥ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈឃោសនាអប់រំ និងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការដឹកនាំខេត្ត៥១៥ និងបញ្ជាការដ្ឋានយោធាខេត្ត ជូនកម្មាភិបាល យុទ្ធជន នៃក្រុម K៥១។ ព្រមទាំងបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ក្រុមហ៊ុនកៅស៊ូ Dak Lak នៅខេត្តមណ្ឌលគីរី ជួបជុំ និងផ្លាស់ប្តូរព័ត៌មានជាមួយកងអនុសេនាធំលេខ ២ នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី និងចុះស្រាវជ្រាវទីតាំងសម្រាប់សាងសង់លំនៅដ្ឋានសម្រាប់ក្រុម K៥១៕

បកប្រែដោយ Duy Hoan