ខេត្ត Gia Lai រំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២ នាក់
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៥ ខែឧសភា នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Duc Co (ខេត្ត Gia Lai) គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត Gia Lai បានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដនិងអ្នកជំនាញវៀតណាមចំនួន ២២ នាក់ ដែលពលីជីវិតក្នុងសង្គ្រាមនៅកម្ពុជា។
នេះជារដូវប្រាំងទី ២២ ដែលក្រុម K៥២ បំពេញភារកិច្ចប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅប្រទេសកម្ពុជា។ ក្នុងរយៈពេលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្មាភិបាល និងយុទ្ធជននៃក្រុម K៥២ ជិត ៧០ នាក់ បានសាមគ្គីគ្នា ជំនះការលំបាក ដើម្បីស្វែងរក និងប្រមូលអដ្ឋិធាតុនៅក្នុង ៣ ខេត្តភាគឦសាននៃប្រទេសកម្ពុជា។
|
|
លោក Ho Van Nien ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Gia Lai និងថ្នាក់ដឹកនាំយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាមបញ្ជូនអដ្ឋិធាតុយុទ្ធជនទៅដល់ទីបញ្ចុះសព |
ក្រុម K៥២ បានប្រមូលព័ត៌មានជិត ៨០ ដំណឹងអំពីកន្លែងបញ្ចុះសពយុទ្ធជនពលី រៀបចំស្វែងរកទីតាំងជិត ៣០ ដែលមានព័ត៌មានអំពីផ្នូរយុទ្ធជនពលី និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២ អដ្ឋិធាតុ (៧ អដ្ឋិធាតុនៅខេត្តព្រះវិហារ; ៨ អដ្ឋិធាតុនៅខេត្តស្ទឹងត្រែង; និង ៧ អដ្ឋិធាតុនៅខេត្តរតនគិរី) ហើយបង្កើនចំនួនអដ្ឋិធាតុយុទ្ធជនពលីដែលក្រុម K៥២ បានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍ឡើង ១,៤៦៨ អដ្ឋិធាតុ។
សូមរំលឹកថា នៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Gia Lai បានសហការជាមួយអាជ្ញាធរនៃប្រទេសជិតខាង រៀបចំពិធីបុណ្យបង្សុកូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី៕
បកប្រែដោយ Thuy Anh