ខេត្ដ Quang Binh រំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដចំនួន ១៩ នាក់ ដែលពលីជីវិតនៅប្រទេសឡាវ
កប.អនឡាញ - នាថ្ងៃទី ១៧ ឧសភា នៅទីបញ្ចុះសព Ba Doc (ឃុំ Ly Trach ស្រុក Bo Trach) គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Binh បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមចំនួន ១៩ នាក់ ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។