នៅក្នុងពិធី លោកវរសេនីយ៍ឯក Chau Chac អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត An Giang បានសង្កត់ធ្ងន់ថា ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីគឺជាភារកិច្ចដ៏ពិសិដ្ឋ បង្ហាញពីប្រពៃណី "ផឹកទឹកនឹកដល់ប្រភពដើម" និងក្រមសីលធម៌ "តបស្នងសងគុណ" របស់ប្រជាជាតិ។

leftcenterrightdel
លោកវរសេនីយ៍ឯក Chau Chac ប្រគល់ភារកិច្ចដល់កម្មាភិបាល និងយុទ្ធជននៃក្រុម K៩៣

ឆ្លើយតបនឹងតម្រូវការនៃភារកិច្ចក្នុងដំណាក់កាលថ្មី លោកវរសេនីយ៍ឯក Chau Chac បានស្នើឲ្យកម្មាភិបាល និងយុទ្ធជននៃក្រុម K៩៣ បន្តរក្សាគុណសម្បត្តិរបស់កងទ័ពលោក អ៊ំ ហូ បង្ហាញពីការទទួលខុសត្រូវ សាមគ្គីភាព ជំនះការលំបាក និងធានាសុវត្ថិភាពជាដាច់ខាត ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំង អាជ្ញាធរមូលដ្ឋាន និងប្រជាជនកម្ពុជា ដើម្បីបំពេញបេសកកម្មដោយជោគជ័យ។

យោងតាមផែនការនេះ ក្រុម K៩៣ ចាប់ផ្តើមរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតនៅក្នុងប្រទេសកម្ពុជាចាប់ពីខែមីនា ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ (ព្រះរាជាណាចក្រកម្ពុជា)៕

បកប្រែដោយ Thuy Anh